ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យការយកសំណាកអាជីវករលក់ដូរនិងអ្នកពាក់ព័ន្ធមួយចំនួននៅផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី
Fri,21 May 2021 (Time 08:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 471នាក់)

តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការយកសំណាកបងប្អូនអាជីវករលក់ដូរនិងអ្នកពាក់ព័ន្ធមួយចំនួន របស់ក្រុមគ្រូពេទ្យជំនាញ នៅផ្សារសំរោងយ៉ោង ដែលស្ថិតក្នុងឃុំត្រពាំងសាប ស្រុកបាទី ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ-១៩ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោជន៍ជាច្រើននាក់ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

នាឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានណែនាំ ដល់អជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តតាមដានស្រាវជ្រាវ និងធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការជាប់ពាក់ព័ន្ធ មិនថាផ្ទាល់ ឬក៏ប្រយោលនោះទេ គឺត្រូវហៅពួកឲ្យមកធ្វើតេស្តរកជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងតាមដានបន្តទៀត រកអ្នកដែលមានការសង្ស័យ ថាមានជាប់ព័ន្ធជាមួយអ្នកដែលមានផ្ទុកជំងឺកូវីដ-១៩ ដែលបានរកឃើញ ។

ឯកឧត្តមអភិបាល ក៏បានជំរុញឱ្យប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារសំរោងយ៉ោងទាំងអស់ បន្ទាប់ពីការធ្វើតេស្តលើកទី០១រួច សូមឲ្យពួកគាត់ធ្វើការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវអនុវត្តវិធានចត្តាទ្បីស័កខ្លួនឯងរយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2991 នាក់
ម្សិលមិញ :
632 នាក់
សប្តាហ៍នេះ :
8943 នាក់
ខែនេះ :
34928 នាក់
3 ខែនេះ :
99114 នាក់
សរុប :
1191049 នាក់