កោះញែក៖ នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកោះញែក ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុក និងលោក លោកស្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុក/ឃុំ ជាច្រើនរូប ដែលបានប្រព្រឹត្តទៅនៅសាលាស្រុកកោះញែក។ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ដល់ប្រធានគណបក្សស្រុក ដែលទើបតែងតាំងនាពេលនេះ ត្រូវគិតគូរ ការត្រៀមលក្ខណៈសម្បត្តិពីចម្ងាយឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមបឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២, ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នៅឆ្នាំ២០២៣ និងការបោះឆ្នោតជាបន្តបន្ទាប់ទៀត តាមការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្សយើង ក្នុងការទទួលបានជ័យជម្នះ និងបានកោតសរសើរចំពោះក្រុមការងារដែលបានខិតខំអនុវត្តការងារទទួលបានលទ្ធផលល្អក្នុងពេលកន្លងមក។សូមបញ្ជាក់ថា ឌឹម នី អភិបាលស្រុកកោះញែក ត្រូវបានប្រកាសតែងតាំងជាប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកកោះញែក ជំនួស អតីតអភិបាលស្រុកចាស់ ដែលត្រូវទទួលតួនាទីភារកិច្ចថ្មី៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា