មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានរៀបចំពិធីចែកស្រូវពូជដល់កសិករចំនួន ១០០គ្រួសារ នៅឃុំស្រែសង្គម ៥០គ្រួសារ និងឃុំអបួនលើ ៥០គ្រួសារ ដោយកសិករមួយគ្រួសារទទួលបានស្រូវពូជផ្ការំដួលចំនួន ២០គីឡូក្រាម និងបានចែកម៉ាស៊ីនពង្រោះស្រូវចំនួន ០៣គ្រឿង ដល់សមាជិកសហគន៍បណ្តុំអាជីវកម្មដំណាំស្រូវ នៃកម្មវិធី ASPIRE ចំនួន ០៣សហគមន៍ ក្នុងនោះមាន សហគមន៍អភិវឌ្ឍនមានជ័យចំនួន ០១គ្រឿង សហគមន៍សាមគ្គីសិរីមានរិទ្ធរុងរឿងចំនួន ០១គ្រឿង និងសហគន៍សាមគ្គីរីកចំរើន ០១គ្រឿង កាលពីថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួម ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោក/លោកស្រីក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក មន្ទីរពាកព័ន្ធជុំវិញខេត្ត លោក/លោកស្រីឃុំស្រែសង្គម ឃុំអបួនលើ ដែលប្រព្រឹត្តទៅនៅសាលាស្រុកកោះញែក៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា