ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញទទួលអំណោយពីសប្បុរសជន ដើម្បីជួយដល់ជនងាយរងគ្រោះក្នុងខេត្ត
Tue,25 May 2021 (Time 10:12 AM)
ដោយ ៖ (ចំនួនអ្នកអាន: 421នាក់)

នៅរសៀលថ្ងៃចន្ទ ទី ២៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានអញ្ជើញទទួលថវិកាចំនួន៥០០ដុល្លារអាមេរិក (ប្រាំរយដុល្លារអាមេរិក) ដែលជាអំណោយសប្បុរសធម៌ ពីហាងកាហ្វេ Jean Cafe ក្នុងឱកាសអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ " ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ " ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តកំពត ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ហាងកាហ្វេ Jean Cafe ដែលបាននាំយកនូវថវិកាមកប្រគល់ជូនដល់សាខា ហើយសាខានឹងយកថវិកាទាំងនេះចាត់ចែងតាមតម្រូវការ ដើម្បីជួយដល់ជនងាយរងគ្រោះទាំងឡាយ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម និងសូមជូនពរឲ្យហាងកាហ្វេប្រកបអាជីវកម្មកាន់តែរីកចម្រើនឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2840 នាក់
ម្សិលមិញ :
632 នាក់
សប្តាហ៍នេះ :
8792 នាក់
ខែនេះ :
34777 នាក់
3 ខែនេះ :
98963 នាក់
សរុប :
1190898 នាក់