ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលសម្ភារៈ និងស្បៀងអាហារមួយចំនួន ពីសហភាពសហព័ន្ធតយុវជនកម្ពុជាខេត្ត សម្រាប់ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩
Tue,25 May 2021 (Time 10:14 AM)
ដោយ ៖ (ចំនួនអ្នកអាន: 466នាក់)

នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជាសម្ភារៈ និងស្បៀងអាហារមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តបាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំង ឯកឧត្តម ស រដ្ឋា ប្រធានសភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ដែលបានប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារវិបត្តជំងឺកូវីដ-១៩ ។

អំណោយដែលទទួលបាននៅពេលនេះរួមមាន អង្ករ ៥តោន ត្រីខ៥០កេស(៥០០យួរ) មី២០០កេស ទឹកស៊ីអ៉ីវ និងទឹកត្រី៣៥០យួរ អាល់កុល៥កាន ទឹកបរិសុទ្ធ៥០កេស ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងតំណាងឲ្យរដ្ឋបាលខេត្តទាំងមូល បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តបាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ និងលោកជំទាវ ព្រំទាំង ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ដែលបានឧបត្ថម្ភជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ នៅតាមស្រុកក្រុងទាំង១៤ ក្នុងខេត្តបាត់ដំបង ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដែលនេះសបញ្ជាក់ពីទឹកចិត្ត ស្រឡាញ់ និងជួយយកអាសារគ្នាទៅវិញទៅមក ក្នុងនាមជាប្រជាជនរួមជាតិជាមួយគ្នា ដែលមិនអាចខ្វះគ្នាបានឡើយ ហើយនេះគឺជាទឹកចិត្តសប្បុរស ក្នុងកិច្ចការងារសង្គម ចំពោះមុខដែលប្រជាពលរដ្ឋក្រីក្រកំពុងរងផលប៉ះពាល់បញ្ហាជីវភាព និងការប្រកបរបរ កំឡុងពេលប្រទេសជាតិតែជួបវិបត្តិជំងឺកូវីដ-១៩ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2842 នាក់
ម្សិលមិញ :
632 នាក់
សប្តាហ៍នេះ :
8794 នាក់
ខែនេះ :
34779 នាក់
3 ខែនេះ :
98965 នាក់
សរុប :
1190900 នាក់