ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
នគរបាលវរៈព្រំដែនគោកលេខ៨១៩សហការណ៍ឃាត់អ្នកឆ្លងដែនដោយខុសច្បាប់ចំនួន​២០​នាក់ដែលក្នុងនោះមានមុខសញ្ញាសង័្សយថាជា​មេខ្យល់ចំនួន០២នាក់ផង បញ្ជូនទៅអនុវត្តតាមផ្លូវច្បាប់
Tue,25 May 2021 (Time 02:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 398នាក់)

កាលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ​បាល​ខេត្តបាត់ដំបង និងយោបល់របស់លោកឧត្តមសេនីយ៍ត្រី លី បួយ ស្នងការរងទទួលដឹកនាំផែនការងារនគរបាលព្រំដែនគោក លោកវរសេនីយ៍ឯក ស៊ិន ប៊ុនរស្មី ស្នងការរង រួមជាមួយលោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេ​នា​តូចនគរបាល ការពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកងកម្លាំងក្នុងអង្គភាព សហការណ៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅចំណុចឈរជើង ព្រមទាំងអាជ្ញាធរថៃបានធ្វើការទប់ស្កាត់ករណី​នាំចេញដោយមិនស្របច្បាប់នៅចំណុចភូមិសាស្រ្តទទួលខុសត្រូវក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងនោះបានរកឃើញមនុស្សប្រុស ស្រីចំនួន ២០នាក់ដែលមានទាំងកុមារតូចផង ហើយ​ករណីនេះ ត្រូវបានដាក់ការសង័្សយថាមានមនុ​ស្សជាមេខ្យល់ចំនួន០២នាក់ ប៉ុនប៉ងនាំឆ្លងដែនទៅកាន់ប្រទេសថៃ ដោយមិនស្របច្បាប់។

សូមជម្រាបជូនថា ក្នុងស្ថានភាពដែលប្រទេសថៃ កំពុងមានកំណើនករណីឆ្លងជម្ងឺកូវីដ១៩ រាល់ថ្ងៃ និងមានបងប្អូនប្រជាពលករដែលកំពុងធ្វើការនៅប្រទេសថៃចាកចេញពីប្រទេសថៃ ចូលមក​ប្រទេសកម្ពុជា រាល់ថ្ងៃដែលក្នុងនោះបានរកឃើញ ថាពួកគាត់មួយចំនួនបាននាំយកនូវវីរូស​នៃជម្ងឺកូវីដ១៩មកជាមួយផងនោះ ពេលទន្ទឹមគ្នាក៏ឃើញមានប្រជាពលរដ្ឋមួយចំនួនបាននិងកំពុងព្យាយាម ចាកចេញពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ដោយមិនស្របច្បាប់ តាមរយៈការអូសទាញដឹកនាំរបស់មុខសញ្ញាជាមេខ្យល់ ដែលស្ថានភាពបែបនេះ ពួកគាត់កំពុងប្រថុយប្រថានយ៉ាងខ្លាំងទាំងករណីឆ្លងជម្ងឺកូវីដ១៩ផងនិងចំ​ពោះ​​អំពើល្មើសច្បាប់ផង ។

ទិដ្ឋភាពចំនួនពីរក្នុងពេលតែមួយដូចខាងលើនេះ តម្រូវឱ្យសមត្ថកិច្ចនគរបាល និងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ដែលកំពុងឈរជើងបំពេញភារកិច្ចនៅចំណុចជួរមុខ បង្កើនសកម្មភាពទ្វេរដង ទាំងការស្វែងរកពួកគាត់ដែលឆ្លងចូល មកពីប្រទេសថៃ តាមច្រករបៀងដើម្បីនាំទៅធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលផង និងស្វែងរកពួកគាត់ នៅក្នុងភូមិសាស្រ្តទទួលខុសត្រូវ ដើម្បីរារាំង ទប់ស្កាត់ឱ្យបាននូវករណី នាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃផង។

ពួកគាត់ទាំងអស់បន្ទាប់ពីបានធ្វើការឃាត់ខ្លួនរួច​ហើយ បាននាំទៅប្រគល់ជូនសមត្ថកិច្ចនគរបាល​នៃអធិការដ្ឋាននគរបាលស្រុក កំរៀងដើម្បីធ្វើកា​រ​ សាកសួរនិងអនុវត្តបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1304 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6990 នាក់
ខែនេះ :
32125 នាក់
3 ខែនេះ :
70326 នាក់
សរុប :
772154 នាក់