រដ្ឋបាលខេត្តកណ្តាលអនុញ្ញាតឱ្យបើកដំណើរការឡើងវិញផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានក្រុងតាខ្មៅ
ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្ដីសម្រេចស្ដីពី ការអនុញ្ញាតបើកដំណើរការឡើងវិញ ចំពោះផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋាន ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ តទៅ។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តដែលទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ៕