នៅថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ២៥៦៥ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១សម្ពន្ធយុវជនស្រឡាញ់សន្តិភាព អនុសាខាស្រុកកោះញែក ដឹកនាំដោយលោក ស្តើង ផល្លា ប្រធានប្រតិបត្តិ(ស.យ.ស.ស) បានទទួលការណែនាំពី លោក សាន់ ដារិទ្ធិ ប្រធាន (ស.យ.ស.ស)ខេត្តមណ្ឌលគិរី និងថ្នាក់ដឹកនាំស្រុកកោះញែក បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ “ ជម្ងឺកូវីដ-១៩" ដល់ប្រជាពលរដ្ឋតាមទីប្រជុំជននានាក្នុងស្រុកកោះញែក ដោយធ្វើការបំផុសស្មារតីដល់ពួកគាត់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ ការពារទាំងអស់គ្នា ។ នៅក្នុងយុទ្ធនាការនេះ ក្រុមការងារយើងបានបំពងសំឡេងឃោសនស័ព្ទតាមទីសាធារណៈនានាជូនប្រជាពលរដ្ឋដូចជា៖ - ឃុំស្រែសង្គមៈ ទីប្រជុំជនផ្សារកោះញែក, ផ្លូវបំបែករង្វង់មូលទីរួមស្រុក, ភូមិរង្សី, ភូមិអូរយ៉េះ ។ - ឃុំស្រែហ៊ុយៈ មានភូមិស្រែហ៊ុយជាដើម..។ សមាសភាពចុះផ្សព្វផ្សាយមាន: លោក ស សារ៉ាន់ សមាជិកក្រុមប្រឹក្សាស្រុកកោះញែក និងលោក សូ សុភារ៉ា។
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា