ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តមណ្ឌលគិរីទទួលអំណោយពីសប្បុរសជនដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
Fri,07 May 2021 (Time 06:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 524នាក់)

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក លោកស្រី អភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីលោក ម៉ុក រ៉ាវី និងលោកស្រី ឡាយ ស្រីពៅ ម្ចាស់ ឡុង ហេង ម៉ូតែល ដើម្បីចូលរួមចំណែក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

លោក ម៉ុក រ៉ាវី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងជាម្ចាស់ ឡុង ហេង ម៉ូតែល បានឲ្យដឹងថា សម្ភារដែលផ្តល់ជូនរដ្ឋបាលខេត្តនាពេលនា រួមមាន៖ អង្ករ ៥បេ ស្មើនឹង ២៥០គីឡូក្រាម ទឹកសុទ្ធវិតាល់ ២០កេស ទឹកត្រី ៥យួរ និងទឹកស៊ីអ៊ីវ ៥យួរ ដើម្បីចូលរួមការងារសង្គមជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ លោក ម៉ុក រ៉ាវី និងលោកស្រី ឡាយ ស្រីពៅ ម្ចាស់ ឡុង ហេង ម៉ូតែល និងក្រុមគ្រួសារ ដែលបានចូលរួមឧបត្ថម្ភជាស្បៀង និងសម្ភារផ្សេងៗ ដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់ ការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ ឯកឧត្តម បញ្ជាក់ថា សម្ភារទាំងអស់នេះ នឹងជួយដោះស្រាយមួយចំណែក ក្នុងប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនដល់កងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន ក៏ដូចជាកងកម្លាំងដែលឈរជើងនៅតាមព្រំប្រទល់រវាងខេត្ត និងខេត្ត ដើម្បីត្រួតពិនិត្យប្រជាពលរដ្ឋចេញ-ចូល ឆ្លងខេត្តផងដែរ។

ឯកឧត្តម អភិបាលខេត្តបានសូមប្រសិទ្ធិពរ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1353 នាក់
ម្សិលមិញ :
1040 នាក់
សប្តាហ៍នេះ :
9589 នាក់
ខែនេះ :
38014 នាក់
3 ខែនេះ :
94264 នាក់
សរុប :
1204873 នាក់