ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តកំពង់ចាម ទទួលបានអំណោយពីសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ ក្នុងការចូលរួមរប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩
Thu,10 June 2021 (Time 08:13 AM)
ដោយ ៖ (ចំនួនអ្នកអាន: 358នាក់)

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម រួមជាមួយឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត បានអញ្ជើញចូលរួមទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីគណៈប្រតិភូសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ ដឹកនាំដោយ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាម ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ និងឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ ដែលបាននាំអំណោយដ៏ថ្លៃថ្លា ផ្ដល់ជូនគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩នាពេលនេះ ស្របពេលដែលរដ្ឋបាលខេត្ត កំពុងមមាញឹកនឹងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម។ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បានចាត់ទុកថា អំណោយទាំងនេះ ពិតជាមានសារៈសំខាន់ ក្នុងចូលរួមចែករំលែកនូវការលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងគ្រាដែលខេត្តកំពង់ចាម កំពុងប្រឈមនឹងការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ។

អំណោយរបស់គណៈប្រតិភូសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានផ្ដល់ជូន រដ្ឋបាលខេត្តកំពង់ចាម នាឱកាសនោះ មានដូចជា ៖ ត្រីខកំប៉ុង ១០០កេស មីជាតិ ១០០កេស ទឹកបរិសុទ្ធ ១០០កេស ទឹកស៊ីអ៊ីវ ១០០យួរ និងទឹកត្រី ១០០យួរ ។

គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ចាមបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៨នាក់បន្ថែមទៀត (សរុបចំនួន ១.១១៨នាក់) ជាសះស្បើយចំនួន ៦៨៩នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យមេគង្គកំពង់ចាម និងនៅកន្លែងព្យាបាលកម្រិតស្រាល ក្នុងវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ចំនួន ៤២៥នាក់ អ្នកប៉ះពាល់ដោយផ្ទាល់នឹងអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២.១១៩នាក់ កំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុក៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខគ្រួសារសព៤នាក់ ដែលបានស្លាប់ និងរបួស២នាក់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្រែអ៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យ នៅបាងកក ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងគណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាប្តេជ្ញាអនុវត្តកាតព្វកិច្ច «ការហាមការប្រើប្រាស់ ការរក្សាទុកការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងបំផ្លាញគ្រាប់មីន» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
237 នាក់
ម្សិលមិញ :
180 នាក់
សប្តាហ៍នេះ :
10787 នាក់
ខែនេះ :
32064 នាក់
3 ខែនេះ :
69756 នាក់
សរុប :
753335 នាក់