ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលបានគ្រឿងឧបភោគ បរិភោគ និងម៉ាស ពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក
Thu,10 June 2021 (Time 08:16 AM)
ដោយ ៖ (ចំនួនអ្នកអាន: 14នាក់)

(ត្បូងឃ្មុំ)៖ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងម៉ាស ពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ត្បូងឃ្មុំ កំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម សម្រាប់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋមដែលកំពុងធ្វើចត្តាឡីស័ក និងចូលរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅខេត្តត្បូងឃ្មុំ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម អ៊ុក ប៊ុនឈឿន បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាពិសេសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ផ្ញើជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងជូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាង យកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាព របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ។

ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្តដែលបានខិតខំបំពេញការងារយ៉ាង សកម្មនាពេលកន្លងមក ពិសេសបានអនុវត្តន៏ការណែនាំនូវវិធានការនានាជាច្រើន ដើម្បីបង្ការ និងទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ព្រមទាំងធ្វើការក្រើនរំលឹកដល់អាជ្ញាធរខេត្តត្បូងឃ្មុំត្រូវបន្តការអនុវត្តន៏គ្រប់វិធានការប្រុងប្រយ៏ត្នខ្ពស់ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់កុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ ព្រោះបច្ចុប្ប្នន្ននៅទូទាំងប្រទេសកម្ពុជា នៅមានតំបន់មួយចំនួននៅតែប្រឈមខ្លាំងដដែល ដូច្នេះយើងត្រូវបន្តប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ព្រមទាំងអនុវត្តឱ្យបានតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារសុខភាព និងអាយុជីវិតរបស់យើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តសប្បុរសរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដែលបាននាំយកអំណោយមកប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ នេះជាវប្បធម៌នៃការចែករំលែក និងការជួយគ្នាទៅវិញទៅមក ក្នុងពេលវេលាដែលវីរុសកូវីដ ១៩ រីករាលដាលជាសកល។

ចំពោះអំណោយទាំងនោះរួមមាន៖ ទឹកត្រី ១០០យួរ ទឹកស៊ីអុីវ១០០យួរ ទឹកសុទ្ធ១០០កេស ត្រីខ១០០យួរ មី១០០កេស និងម៉ាសចំនួន៤០០០ម៉ាស៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញនាំយកនូវ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តរតនសោភ័ណ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកព្រៃនប់ជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តស្រុក ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបន្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជនក្នុងឱកាសអបអរសាទរខួបទី១៥៨ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរីចុះសួរសុខទុក្ខ និងនាំស្បៀងចែកជូនពលរដ្ឋកំពុងជាប់នៅចំណុចបិទខ្ទប់ក្នុងក្រុងសែនមនោរម្យ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស្វាយ សំអ៊ាង សូមគោរពទូលថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នាឱកាសពិធីចំរើនព្រះជន្មគម្រប់៨៥យាងចូល៨៦ព្រះវស្សា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
55 នាក់
ម្សិលមិញ :
132 នាក់
សប្តាហ៍នេះ :
1196 នាក់
ខែនេះ :
4105 នាក់
3 ខែនេះ :
11462 នាក់
សរុប :
57093 នាក់