នៅព្រឹកថ្ងៃពុធទី០៩ ខែមិថុនា ឆ្នាំ២០២១ នេះ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន បានឲ្យដឹងថាអគារទីសា្នក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំបូរ ជាអគារដ៏ថ្មីស្រឡាង និងជាសមិទ្ធិផលទី៦ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ក្នុងចំណោមអនុសាខាទាំង៦ក្រុងស្រុក ដែលមានទំហំ ៩ គុណ ១២ មែត្រ រួមជាមួយការចាក់សាបមុខអគារ និងធ្វើរបងទ័ព្ធជុំវិញ ចំណាយថវិកាអស់ចំនួន ៣១.៥០០ ដុល្លារអាមេរិក ក្នុងនោះថវិកាផ្ទាល់របស់ ឯកឧត្តម វ៉ា ថន និងលោកជំទាវ ចំនួន ២៥.០០០ដុល្លារ និងថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះចំនួន ៦.៥០០ដុល្លារផងដែរ ដើម្បីពន្លឿនក្នុងកិច្ចប្រតិបត្តិការការងារមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របនឹងពាក្យស្លោក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» ដែលបានឆ្លុះបញ្ជាំងអំពីសមានចិត្តដ៏ជ្រះថ្លាគាំទ្រខ្លាំងក្លាដល់សកម្មភាពកាកបាទក្រហម ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការងារមនុស្សធម៌ ជួយគាំទ្រដល់វិស័យសង្គមកិច្ច រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ពិសេសសម្តេចប្រធានបានជំរុញ និងបង្កលក្ខណៈដល់ថ្នាក់សាខា-អនុសាខា អនុវត្តឲបានស៊ីជម្រៅនៅតួនាទីភារកិច្ចជួយសង្រ្គោះប្រជាជននៅមូលដ្ឋានឲមានប្រសិទ្ធភាពជាប្រចាំ។ ក្នុងឱកាសនោះដែរសម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីសម្ពោធចំនួន ៦០នាក់ ឯកឧត្តម បានឧបត្ថម្ភនូវ សាប៊ូ១ដុំ និងថវិកា ៣០០០០រៀលក្នុងម្នាក់ៗផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា