ថ្ងៃពុធទី៩ ខែមិថុនា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដីរដ្ឋក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង។ កិច្ចប្រជុំនេះមមានការចូលរួមពីអភិបាលស្រុកថ្មបាំង បញ្ជាការកងរាជអាវុធហត្ថស្រុក នគរបាលស្រុក ប្រធានមន្ទីរបរិស្ថាន មន្ត្រីឧទ្យាននុរក្ស នាយកទីចាត់ការអន្តរវិស័យ មេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធ។ជាលទ្ធផល ការបោះបង្គោលព្រំដីរដ្ឋ (ដីតំបន់ការពារធម្មជាតិ និងដីឯកជនរបស់រដ្ឋក្នុងស្រុកថ្មបាំង) នៅស្រុកថ្មបាំង ត្រូវបានចាប់ផ្តើមបោះនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១មក ដោយចាប់ផ្តើមបោះបង្គោលនៅឃុំតាទៃលើ។ ចំណុចនិយាមកាដែលត្រូវបោះបង្គោលព្រំដីរដ្ឋក្នុងឃុំតាទៃលើ មានចំនួន៣០៨ចំណុច (៣០៨បង្គោល) ហើយគិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ គឺបោះបង្គោលបានចំនួន ១៦០បង្គោល។ ក្នុងការចុះអនុវត្តបោះបង្គោលព្រំដីរដ្ឋ នៅឃុំតាទៃលើ ស្រុកថ្មបាំងនេះ មានជួបបញ្ហាប្រឈមមួយចំនួន ដូចជា មានភ្លៀងធ្លាក់ខ្លាំង ផ្លូវពិបាកធ្វើដំណើរ សត្វទៀក ពស់...ដែលជាហេតុបង្ករការលំបាក ដល់ក្រុមការងារក្នុងការចុះរកទីតាំងចំណុចនិយាមកា និងការចុះបោះបង្គោល។ពាក់ព័ន្ធនឹងការបោះបង្គោលព្រំដីរដ្ឋនៅស្រុកថ្មបាំង ខេត្តកោះកុងនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត ក៏បានធ្វើការណែនាំដូចខាងក្រោម៖១-មេភូមិ មេឃុំ រដ្ឋបាលស្រុក ក្រុមការងារមន្ត្រីជំនាញ ត្រូវចុះពិនិត្យ និងបោះបង្គោលតាមចំណុចនិយាមកាដែលបានកំណត់ មិនអាចបោះបង្គោលខុសពីទីតាំងកំណត់តាមការស្នើសុំរបស់ប្រជាពលរដ្ឋឡើយ២-មេភូមិ មេឃុំ មិនត្រូវចុះហត្ថលេខាបញ្ជាក់លើលិខិតទីតាំងដីធ្លី ស្នើសុំប្រើប្រាស់ដីធ្លី លិខិតទិញលក់ដី ជាអាទិ៍ នៃដីស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀបអភិរក្សជីវៈចម្រុះ ទេ ប្រសិនបើមេភូមិ មេឃុំ ណានៅបញ្ជាក់លើលិខិតដីធ្លីក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង៣-សូមឱ្យមេភូមិ មេឃុំ ធ្វើការផ្សព្វផ្សាយ ពន្យល់ប្រជាពលរដ្ឋអំពីការបោះបង្គោលព្រំដីរដ្ឋនេះ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់សកម្មភាពទន្ទ្រានកាន់កាប់ដីរដ្ឋ៤-ចំពោះការស្នើសុំចុះបញ្ជីដីរបស់បងប្អូនប្រជាពលរដ្ឋ គឺប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំតាមរយៈឃុំ ស្រុក ហើយរដ្ឋបាលស្រុកធ្វើសំណើមករដ្ឋបាលខេត្ត ដើម្បីក្រុមការងាររដ្ឋបាលខេត្តចុះពិនិត្យទីតាំងដីជាក់ស្តែង។៥-សូមអរគុណដល់ក្រុមការងារបោះបង្គោលព្រំដីរដ្ឋស្រុកថ្មបាំង និងសូមបន្តការខិតខំប្រឹងប្រែងក្នុងការបោះបង្គោលព្រំដីរដ្ឋតាមនិយាមកាដែលបានកំណត់បន្តទៀតបន្ទាប់ពីកិច្ចប្រជុំពិភាក្សាក្នុងសាលប្រជុំសាលាស្រុកថ្មបាំងរួច លោក សុខ សុទ្ធី ក៏បានចុះពិនិត្យទីតាំងបង្គោលព្រំដីរដ្ឋមួយចំនួនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា