នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យសមិទ្ធផលនានា ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំកោះមិត្ត និងឃុំកោះសូទិន ខេត្តកំពង់ចាម។បងប្អូនប្រជាពលរដ្ឋរស់នៅឃុំកោះមិត្ត និងឃុំកោះសូទិន មានក្តីអំណរសាទរឥតឧបមាចំពោះសមិទ្ធិផលថ្មីនេះ ដែលនឹងជួយសម្រួលការធ្វើដំណើរ និងការដឹកទំនិញ កសិផលនានា របស់បងប្អូនប្រជាពលរដ្ឋមកកាន់ទៅផ្សារ។ ក្នុងនាមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំទាំងពីរខាងលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត សូមគោរពថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលបានផ្តល់នូវសមិទ្ធិផលជាប្រវត្តិសាស្ត្រជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះ និងសូមគោរពជូនពរសម្តេច និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។គួរបញ្ចាក់ថា ចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តភ្ជាប់ពីភូមិកោះប្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ទៅភូមិទី១០ ឃុំកោះសូទិន ឃុំកោះសូទិន ស្រុកកោះសូទិន មានផ្លូវបេតុង បណ្តោយប្រវែង ៥៤៥ ម៉ែត្រ ទទឹង ៥ ម៉ែត្រ, ទំនប់បង្ហៀរប្រវែង ៨០ ម៉ែត្រ និងលូប្រអប់មុខ ៣ ប្រវែង ១១ ម៉ែត្រ និងទទឹង ៨ម៉ែត្រ បានចាប់ផ្តើមអនុវត្ត នៅដើមឆ្នាំ២០២១ បានស្ថាបនា រួចរាល់១០០ភាគរយ នៅដើមខែមិថុនានេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា