កំពង់ឆ្នាំង៖ នាថ្ងៃពុធទី០៩ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ឆ្នាំង លោក ជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ សៀវភៅណែនាំស្តីពីកិច្ចការពារកុមារឃុំ សង្កាត់ និងសេចក្តីណែនាំស្តីពីការជ្រើសរើសបុគ្គលិកក្រៅក្របខណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ សង្កាត់។សិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូ Zoom។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការយូនីសេហ្វ(UNICEF) តំណាងអង្គការពាក់ព័ន្ធមួយចំនួនទៀត និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា