ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
បណ្តាប្រទេសភាគច្រើន ក្នុងអាស៊ីអាគ្នេយ៍ មិនយល់ព្រមនឹងការលើកពេលការធ្វើម្ចាស់ផ្ទះស៊ីហ្គេម របស់វៀតណាម
Fri,11 June 2021 (Time 12:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 455នាក់)

ភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា ប្រទេសភាគច្រើនមិនគាំទ្រការចង់ពន្យារពេលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ របស់ម្ចាស់ផ្ទះវៀតណាមឡើយ។ ការលើកឡើងនេះ ក្រោយបញ្ចប់កិច្ចប្រជុំបន្ទាន់មួយរបស់គណៈអចិន្ដ្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលធ្វើឡើងតាមប្រព័ន្ធ Zoom នៅរសៀលថ្ងៃទី០៩ ខែមិថុនានេះ។

កិច្ចប្រជុំបន្ទាន់ខាងលើរៀបចំឡើងបន្ទាប់ពីវៀតណាម បានជូនដំណឹងផ្លូវការដល់គណៈកម្មាធិការជាតិអូឡាំពិកគ្រប់ប្រទេស ដែលជាសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ អំពីការចង់ពន្យារពេលរៀបចំការប្រកួតកីឡាស៊ីហ្គេម នាចុងឆ្នាំ២០២១ ដោយបានធ្វើការពិភាក្សាគ្នា ផ្លាស់ប្ដូរយោបល់គ្នា និងលើកឡើងនូវសេនារីយ៉ូមួយចំនួន តែពុំទាន់មានការសម្រេចណាមួយនោះទេ ស្របពេលសំឡេងភាគច្រើន មិនគាំទ្រការចង់លើកពេលរបស់វៀតណាមឡើយ។

ឯកឧត្តម អគ្គលេខាធិការបន្ថែមថា អ្វីជាលទ្ធផលរួម គឺអនុប្រធានគណៈកម្មាធិការជាតិ វៀតណាមនឹងលើកសំណើចំនួន៣ទៅកាន់រដ្ឋាភិបាលរបស់ខ្លួនរួមមាន ៖ សេនារីយោទី១- គឺគម្រោងការប្រកួតចាស់ដដែល ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។ សេនារីយោទី២-គឺអាចពន្យារពេលរហូតដល់ខែឧសភា-មិថុនា ឬខែកក្កដា ឆ្នាំ២០២២។ សេនារីយោទី៣-គឺអាចពន្យារពេលវែង ដែលបន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា គឺនៅឆ្នាំ២០២៥ ដែលដល់វេនប្រទេសថៃធ្វើម្ចាស់ផ្ទះ ឬស៊ីហ្គេម ឆ្នាំ២០២៧ ដល់វេនធ្វើម្ចាស់ផ្ទះរបស់ប្រទេសព្រុយណេ ដោយវៀតណាមអាចស្នើសុំធ្វើម្ចាស់ផ្ទះ ក្នុងចន្លោះពីរលើកនេះ ហើយសំខាន់គឺម្ចាស់ផ្ទះទាំងពីរនេះព្រមផ្តល់សិទ្ធិឱ្យវៀតណាម ឬអត់?។ នេះជាការស្ទាបស្ទង់កម្រិតជំនាញប៉ុណ្ណោះ មិនទាន់ឈានដល់កម្រិតការសម្រេចនយោបាយនៅឡើយទេ។

គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានចូលរួមកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញ កាលពី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ជាមួយ គណៈអចិន្ត្រៃយ៍ នៃសហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ ស្តីពី ការចង់ស្នើសុំពន្យារពេល នៃព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១ លើកទៅឆ្នាំ២០២២ ឬលើកពេលរយៈពេលវែង របស់ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម។ ប៉ុន្តែបណ្តាប្រទេស ភាគច្រើនមិនយល់ព្រម នោះទេ ដោយសារ ការលើកពេលនេះ នឹងជះឥទ្ធិពលយ៉ាងច្រើន។

បណ្តាប្រទេសទាំងនោះ បានលើកហេតុផល អំពីការប៉ះពាល់យ៉ាងច្រើនអំពីការត្រៀមរៀបចំ របស់ខ្លួន ជាពិសេស គឺនឹងធ្វើឱ្យរងផលប៉ះពាល់ ទៅលើគម្រោងថវិការជាតិរបស់គេនីមួយៗ។ ពីព្រោះគម្រោងថវិកា ដែលចំណាយគឺត្រៀមចូលរួម ប្រកួតស៊ីហ្គេម សម្រាប់ឆ្នាំ២០២១ ខណៈគម្រោងថវិកាសម្រាប់ឆ្នាំ២០២២ គឺសម្រាប់គម្រោងលើព្រឹត្តិការណ៍ប្រកួតអន្តរជាតិផ្សេងៗទៀត ដូចជា កីឡាអាស៊ី កីឡាអូឡាំពិករដូវរងារ ឬសម្រាប់ហ្គេមផ្សេងៗទៀតប៉ុណ្ណោះ។ ដូច្នេះមាន ៦ទៅ៧ប្រទេសហើយដែលជាសំឡេងភាគច្រើនមិនគាំទ្រ ដោយមានការលំបាកខ្លាំង ប្រសិនបើម្ចាស់ផ្ទះវៀតណាម លើកពេលពីឆ្នាំ២០២១ទៅឆ្នាំ២០២២វិញនោះ»។

ឯកឧត្តម អគ្គលេខាធិការ បន្ថែមថា អ្វីជាលទ្ធផលរួម គឺអនុប្រធានគណៈកម្មាធិការជាតិ វៀតណាមនឹងលើកសំណើរចំនួន៣ ទៅកាន់រដ្ឋាភិបាល របស់ខ្លួនដោយ សេនារីយោទី១- គឺគម្រោងការប្រកួតចាស់ដដែល ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។ សេនារីយោទី២-គឺអាចពន្យារពេលរហូតដល់ខែឧសភា-មិថុនា ឬខែកក្កដា ឆ្នាំ២០២២ ។ សេនារីយោទី៣-គឺអាចពន្យារពេលវែង ដែលបន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា គឺនៅឆ្នាំ២០២៥ ដែលដល់វេនប្រទេសថៃធ្វើម្ចាស់ផ្ទះ ឬស៊ីហ្គេម ឆ្នាំ២០២៧ ដល់វេនធ្វើម្ចាស់ផ្ទះរបស់ប្រទេសព្រុយណេ ដោយវៀតណាមអាចស្នើសុំធ្វើម្ចាស់ផ្ទះ ក្នុងចន្លោះពីរលើកនេះ ហើយសំខាន់គឺម្ចាស់ផ្ទះទាំងពីរនេះព្រមផ្តល់សិទ្ធិឱ្យវៀតណាម ឬអត់?។

ឯកឧត្តមសង្កត់ធ្ងន់ថា នេះជាការស្ទាបស្ទង់កម្រិតជំនាញប៉ុណ្ណោះ មិនទាន់ឈានដល់កម្រិតការសម្រេចនយោបាយនៅឡើយទេ។ ដោយកម្រិតនយោបាយនេះ ដល់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលបញ្ហាលើកពេលរបស់ម្ចាស់ផ្ទះវៀតណាម នឹងត្រូវបើកកិច្ចប្រជុំមួយទៀត នៅ២សប្តាហ៍បន្ទាប់ ពោលគឺនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នឹងមានកិច្ចប្រជុំចុងក្រោយមួយ ថាតើការជ្រើសរើសរបស់រដ្ឋាភិបាលវៀតណាម ក្នុងសេនារីយោណាមួយ ក្នុងចំណោមសេនារីយោ៣នេះ ហើយគណៈកម្មាធិការជាតិអូឡាំពិក ទាំងអស់ ជាសមាជិកនៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ សម្រេចយកឬក៏អត់?៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
180 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
8702 នាក់
ខែនេះ :
29058 នាក់
3 ខែនេះ :
92861 នាក់
សរុប :
964154 នាក់