ខេត្តស្ទឹងត្រែង ៖ ពូជដំណាំសាកវប្បកម្ម និងដំណាំកសិ-ឧស្សាហកម្ម ត្រូវបាន រដ្ឋបាលខេត្ត និងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែង ចុះចែកជូនដល់ប្រជាពលរដ្ឋនៅតាមបណ្ដាឃុំ/ស្រុក/ក្រុង ប្រមាណជាង២ពាន់គ្រួសារក្នុងការចូលរួមចំណែកដោះស្រាយនូវសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូលលើក្រុមគ្រួសារកសិករនីមួយៗផងដែរ។នៅក្នុងពិធីចែកពូជដំណាំកសិកម្មនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះដែរមន្ត្រីជំនាញបានធ្វើការណែនាំពីវិធីបច្ចេកទេសបង្ហាញជូនដល់បងប្អូនប្រជាកសិករ ក្រោយទទួលយកពូជដំណាំទាំងនេះទៅដាំដុះឲ្យទទួលបាននូវទិន្នផលខ្ពស់។ក្នុងសកម្មភាពចុះចែកពូជដំណាំផ្សេងៗនោះ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាៈដំណាំដែលចែកជូនដល់សមាជិកបណ្តុំអាជីវកម្ម ទាំងអស់រួមមាន ៖ ដំណាំស្រូវ. ក្រូចពោធិ៍សាត់. ចន្ទី និងឬស្សីផ្អែម រួមទាំងសម្ភារកសិកម្មមួយចំនួនទៀត។ លោកថា ពូជទាំងអស់ដែលមន្ទីរកសិកម្មចែកជូនប្រជាពលរដ្ឋខាងលើនេះ គឺជាពូជថ្មីដែលធន់និងអាកាសធាតុ ធន់និងជំងឺ ថែមទាំងផ្ដល់នូវទិន្នផលយ៉ាងច្រើនផងដែរ។យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែងបានបង្ហាញថា ផលិតផលសម្រេចបានកន្លងមកនេះ បណ្ដុំអាជីវកម្មទូទាំងខេត្តសរុប១២៧ស្មើនឹងជាង៥ពាន់គ្រួសារ។ បណ្ដុំអាជីវកម្មទាំងនោះមានដូចជា បណ្ដុំអាជីវកម្មកៅស៊ូ. ស្វាយចន្ទី. ស្រូវ ដំឡូងមី.ស្វាយកែវរមៀត.ការចិញ្ចឹមមាន់ ជ្រូក.គោ.ឫស្សីផ្អែម.ម្នាស់.ក្រូចពោធិ៍សាត់.ត្រី និងបន្លែជាដើម។ជាមួយគ្នានោះ ឯកឧត្តម ម៉ុម សារឿនអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ផងដែរថា នាដើមរដូវវស្សានេះ គឺជាឱកាសសម្រាប់បង្ករបង្កើនផលរបស់កសិករទូទាំងខេត្ត សុំឲ្យកសិករទាំងអស់រួសរាន់ខិតខំដាំដំណាំក្រោយពីបានពូជពីមន្ទីរកសិកម្មបានផ្ដល់ជូនទៅ។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ និងជំរុញដល់កសិករ ឲ្យដាំដំណាំទាន់ដើមរដូវវស្សា និងចិញ្ចឹមសត្វឲ្យបានកាន់តែច្រើន និងបន្ថែមលក់ទៅកាន់ទីផ្សារ ដើម្បីផ្គត់ផ្គង់ក្នុងជីវភាពប្រចាំ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា