ខេត្តស្វាយរៀង ៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយើងដឹងថា ៖ ស្ថានភាពជំងឺកូវីដ-១៩នៅខេត្តស្វាយរៀង នាបច្ចុប្បន្ននេះមិនទាន់ថមថយនៅឡើយនោះទេ ខណៈដែលក្រុមការងារនៅតែបន្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩នៅក្នុងសហគមន៍ និងនៅតាមរោងចក្រ។ ប៉ុន្តែលោកវេជ្ជបណ្ឌិតមាន ប្រសាសន៍ថា មន្ទីរសុខាភិបាលខេត្តនឹងសហការជាមួយអាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បំបាត់ឱ្យអស់ចេញពីខេត្តស្វាយរៀង។លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ជំងឺកូវីដ-១៩ នៅសហគមន៍ និងរោងចក្រសហគ្រាស មិនទាន់បានថមថយនោះមូលហេតុ ៖ ទី១ .ក្រុមកម្មករ កម្មការិនីរោងចក្រមិនព្រមយកសំណាកនៅតាមរោងចក្រ និងមិនព្រមធ្វើចត្តាឡីស័កនៅក្នុងរោងចក្រ ពួកគាត់ទៅផ្ទះចម្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។ ទី២. មិនរក្សាគម្លាតក្នុងពេលធ្វើដំណើរទៅរោងចក្រសហគ្រាស ដោយមានការប្រមូលផ្ដុំគ្នាជិះរថយន្តរួមគ្នាច្រើន។ ទី៣ .ពលករមួយចំនួនត្រឡប់មកពីប្រទេសថៃ យកជំងឺកូវីដ-១៩ មកជាមួយ និងទី ៤ .ការមិនគោរពតាមវិធានការសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ។ល។សូមជម្រាបថា យោងរបាយការណ៍បង្ហាញថា គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងព្រឹតិ្តការណ៍សហគមន៍ ២០កុម្ភៈ ខេត្តស្វាយរៀងមានប្រជាពលរដ្ឋខ្មែរ និងជនបរទេសបានឆ្លងជំងឺកូវីដ-១៩ មានចំនួន១១៧៤នាក់ ស្រី៦៧៦នាក់ ស្លាប់ចំនួន៧នាក់ ព្យាបាលជាសះស្បើយចំនួន៧៣៦នាក់ ស្រី ៤១០នាក់ និងកំពុងធ្វើការព្យាបាលចំនួន៤៣0នាក់ ស្រី២៦៤នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា