ខេត្តក្រចេះ ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានខេត្តក្រចេះ នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋនៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះមានការខ្វះខាត។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោក អភិបាល អភិបាលរងស្រុក កងកម្លាំងទាំងបីប្រភេទ ព្រមទាំងអាជ្ញាធរដែនដី រួមនិងប្រជាពលរដ្ឋជាច្រីនរយគ្រួសារផងដែរ។ក្នុងពិធីចែកអំណោយនេះផងដែរ លោក ហេង ស៊ីថា អភិបាលស្រុកឆ្លូងបានឡើងធ្វើគារវកិច្ចចំពោះឯកឧត្តមព្រមទាំងគណៈប្រតិភូ និងអង្គពិធីទាំងមូលនូវរបាយការណ៍សង្ខេប និងសភាពការណ៍រួមនៅក្នុងស្រុកគឺមានលក្ខណៈល្អប្រសើរ។ទាក់ទងនឹងបញ្ហាជីវភាព លោកអភិបាលស្រុកបានលើកឡើងថា ដោយសារមានរលកវិបត្តិមេរោគរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដែលកំពុងគំរាមកំហែងនូវអាយុជីវិតមនុស្ស នៅទូទាំងសកលលោកនាពេលបច្ចុប្បន្នដែលមិនទាន់បានស្រាកស្រាននៅឡើយរួមទាំងកម្ពុជាយើងផងដែរនោះ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋជួបការលំបាក។ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ឯកឧត្តមអញ្ជើញមកពេលនេះ ពិសេសចង់ដឹងការរស់នៅរបស់បងប្អូនយើង និងក្តាប់ឲ្យបាននូវរាល់សំណូមពររបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងក្នុងសហគមន៍ ដើម្បីជួបដោះស្រាយនូវបញ្ហាប្រឈម និងជួយជំរុញការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយចេរភាព។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានខេត្តក្រចេះក៏បានដាស់តឿនផងដែរថា យើងមិនត្រូវភ្លេចខ្លួននោះទេ ពីជំងឺដ៏កាចសាហាវមួយនេះ ដូច្នេះត្រូវចូលរួមអនុវត្តន៍ឲ្យបានហ្មត់ចត់បំផុតនូវវិធានរបស់រាជរដ្ឋាភិបាល និងវិធានការក្រសួងសុខាភិបាលនូវ «៣ការពារ និង៣កុំ» និងវិធានផ្សេងៗទៀតដែលបានដាក់ចេញសម្រាប់អនុវត្តន៍ ដើម្បីបញ្ជៀសនៃការឆ្លងរីករាលចូលក្នុងសហគមន៍សាជាថ្មី៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា