ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងទទួលមូលនិធិពីសប្បុរសជន អបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម
Sun,13 June 2021 (Time 07:33 AM)
ដោយ ៖ (ចំនួនអ្នកអាន: 367នាក់)

ខេត្តស្វាយរៀង ៖ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀងបានរៀបចំធ្វើពិធីប្រគល់-ទទួលមូលនិធិពីសប្បុរសជន អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នា រួមគ្នាជាមួយកាកបាទ ក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

ពិធីរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសមាជិក សមាជិកាគណៈកម្មា ធិការសាខា មូលនិធិដែលបានប្រគល់ជូនសាខានាថ្ងៃនេះរួមមាន៖ បានមកពីលោក សោម សុធា អគ្គនាយក គម្រោងអចលនទ្រព្យ ភូមិមរតក និងសហការី ស្ថិតនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ថវិកា២០លានរៀល។

ក្នុងឱកាសនោះដែរ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា បានប្រគល់មូលនិធិដែលទទួលបានពីឯកឧត្តម លោកជំទាវ លោក លោកស្រីជា សប្បុរសជន ប្រគល់ជូនលោកជំទាវ ពៅ សុភាព ហេរញ្ញឹក គណៈកម្មាធិការសាខា រួមមាន ៖ លោកឧកញ៉ា សូ ងួន និងលោកជំទាវ ១.០០០ ដុល្លារ ឯកឧត្តម នាយឧត្តម សេនីយ៍ ព្រហ្ម មរណៈ និងលោកជំទាវ ភោគ សោភ័ណ្ឌ ៣០០ដុល្លារ។

នៅក្នុងពិធីប្រគល់ និងទទួលមូលនិធិ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាបានមានប្រសាសន៍លើកឡើង ទោះបីទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា មិនបានប្រារព្ធធ្វើ២ឆ្នាំជាប់គ្នា ដោយសារតែការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បណ្តាលឲ្យជួបផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនៅលើពិភពលោក ក៏ដូចនៅប្រទេសកម្ពុជាយើងផងដែរ ជាហេតុនាំឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តនីមួយៗ ប្រើប្រាស់សេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជាសម្រាប់ជាមូលដ្ឋាននៃការរកមូលនិធិដែលត្រូវរៀបចំជាកម្មវិធីប្រគល់-ទទួលដោយ អនុវត្តន៍វិធានការ ៣ការពារ ៣កុំ និង២ចូលរួមផ្សព្វផ្សាយនាមសប្បុរសជន និងធ្វើលិខិត ឬបណ្ណថ្លែងអំណរគុណជូនសប្បុរសជន ទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
249 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6697 នាក់
ខែនេះ :
31221 នាក់
3 ខែនេះ :
70385 នាក់
សរុប :
772607 នាក់