ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
បើទោះជាជំងឺកូវីដ-១៩ កំពុងវាយឡុក វិបត្តិទំនាស់ដីធ្លីនៅខេត្តព្រះសីហនុ ហាក់នៅតែជាបញ្ហាក្តៅគគុកដដែល!
Sun,13 June 2021 (Time 07:35 AM)
ដោយ ៖ (ចំនួនអ្នកអាន: 409នាក់)

ខេត្តព្រះសីហនុ ៖ បើទោះបីជាបច្ចុប្បន្ននេះជំងឺកូវីដ-១៩ កំពុងវាយឡុក និងបង្កភាពវឹកវរស្ទើរគ្រប់ប្រទេសយ៉ាងណាក្តី សម្រាប់ខេត្តព្រះសីហនុ បញ្ហាវិបត្តិទំនាស់ដីធ្លី ហាក់នៅតែបន្តកើតឡើង ជាក់ស្តែង មួយរយៈចុងក្រោយនេះ នៅស្រុកស្ទឹងហាវ និងស្រុកកំពុងសិលាបញ្ហាដីធ្លីនៅតែជាបញ្ហាក្តៅគគុកដ៏ដែល ដូចជាសំណុំរឿងទំនាស់ដីធ្លីនៅមួយកន្លែងស្ថិតក្នុង ភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បាននឹងឡើងកម្តៅយ៉ាងខ្លាំង ខណៈភាគីម្ខាងសម្អាងបណ្ណកម្មសិទ្ធិ ភាគីប្រជាពលរដ្ឋមួយក្រុមពុំមានឯកសារ តែសម្អាងការកាន់កាប់ជាក់ស្តែង (កាប់ព្រៃ)។

លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សិលា បានឆ្លើយបញ្ជាក់ក្រោយកិច្ចប្រជុំរវាងភាគីម្ចាស់បណ្ណកម្មសិទ្ធិ និងភាគីតំណាងប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១១ មិថុនា ឆ្នាំ២០២១ថា ចំពោះបញ្ហាទំនាស់ដីធ្លីនេះ ភាគីលោកស្រី សេរី កូស៊ិន ដែលមានទីលំនៅបច្ចុប្បន្នរាជធានីភ្នំពេញ សំអាងទៅលើបណ្ណសិទ្ធិចំនួន០៣ បណ្ណ (បទបញ្ជា០១) ចេញអំឡុងឆ្នាំ២០១៤ ដោយភាគីម្ចាស់បណ្ណបានចោទថា ក្រុមប្រជាពលរដ្ឋកាប់ទន្ទ្រានលើដីកម្មសិទ្ធិស្របលេខ ១៨៧,១៦៨,១៩២ ដែលមានទីតាំងស្ថិតក្នុងភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ឯភាគីប្រជាពលរដ្ឋមានចំនួនជិត១០០គ្រួសារ គឺពុំមានឯកសារអ្វីទាំងអស់ ហើយបានចោទភាគីម្ចាស់ដីថា បានឃុបឃិតគ្នា លេងបួនសន្លឹកជាមួយពួកគាត់ ដោយបណ្ណកម្មសិទ្ធិទាំងនេះ មិននៅលើទីតាំងដីដែលពួកគាត់កាប់ព្រៃរុករានកាន់កាប់ជាយូរឆ្នាំនោះទេ។

លោក អភិបាលរងបានគូសបញ្ជាក់ទៀតថា បើពិនិត្យទៅលើឯកសារ ផ្លូវច្បាប់ឃើញថា ភាគីលោកស្រីសេរី កូស៊ិន ហាក់មានប្រៀបជាង។ ប៉ុន្តែដើម្បីបញ្ជាក់ឲ្យបានកាន់តែច្បាស់ បន្ថែមទៀត ក្រោយមានកិច្ចប្រជុំជំនួបទាំងពីរភាគី ក្រុមការងារថ្នាក់ស្រុកដែលដឹកនាំប្រជុំដោយរូបលោកផ្ទាល់បានសម្រេច បង្កើតគណៈកម្មាធិការចម្រុះចុះទៅធ្វើការវាស់វែង រកចំណុចនិយាមការ ទាំង០៣បណ្ណរបស់លោកស្រី សេរី កូស៊ិន និងទីតាំងដីដែលប្រជាពលរដ្ឋអះអាងថា ពួកគាត់កាន់កាប់យូរហើយនោះ តើវាជាន់ត្រួតស៊ីគ្នាដែឬទេ? ដើម្បីងាយស្រួលដល់ក្រុមការងារវាយតម្លៃ និងអនុវត្តន៍នីតិវិធីឲ្យមានតម្លាភាព ទៅតាមផ្លូវច្បាប់ មិនអាចភាគីណាមួយរំលោភបំពានភាគីណាមួយបាននោះទេ។

ឆ្លើយតបទៅនឹងការសម្រេចនេះ ភាគីលោកស្រី សេរី កូស៊ិន និងភាគីតំណាងប្រជាពលរដ្ឋ ក៏បានឯកភាពគ្នា កំណត់ថ្ងៃចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីបង្ហាញអំពីភាពស្អាតស្អំរៀងៗខ្លួន ព្រោះកន្លងមកភាគីទាំងពីរសុទ្ធតែមានអំណះអំណាងរៀងៗខ្លួន។

សូមបញ្ជាក់ថា បើយោងតាមប្រភពពីភាគីតំណាងលោកស្រី សេរី កូស៊ិន បានបញ្ជាក់ថា ទីតាំងដីទំនាស់នេះ ពួកគាត់បានទិញត្រឹមត្រូវដោយមានបណ្ណកម្មសិទ្ធិស្របច្បាប់ មានការទទួលដឹងឮពីអាជ្ញាធរមូលដ្ឋាន គឺភាគីគាត់ពុំបានទៅរំលោភដីរបស់ប្រជាពលរដ្ឋនោះទេ។ ដីដែលកំពុងទំនាស់ជាមួយប្រជាពលរដ្ឋមានចំនួនជាង១០ហិកតា ក្នុងចំណោមផ្ទៃដីសរុបរបស់ ទាំង០៣បណ្ណមានទំហំសរុបជិត៣០ ហិកតា ដែលដីខ្លះមានដំណាំ និងដីខ្លះពុំទាន់មានដំណាំទេ ព្រោះគាត់បានដាំកូនឈើបន្ថែមដើម្បី ត្រៀមបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
880 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9402 នាក់
ខែនេះ :
29758 នាក់
3 ខែនេះ :
93561 នាក់
សរុប :
964854 នាក់