ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បន្តចុះជួបសំណេះសំណាលនិងផ្សព្វផ្សាយវិធានការ ការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ដល់កម្មករ កម្មការិនីនៅរោងចក្រ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ
Sun,13 June 2021 (Time 07:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 429នាក់)

កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើរដោយថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធបន្តចុះជួបសំណេះសំណាលនិងផ្សព្វផ្សាយ វិធានការ ការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដ៏កាចសាហាវ ដល់កម្មករ កម្មការិនីនៅរោងចក្រខេនស្ព័តស៊ូ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានមានប្រសាសន៍ថាៈជំងឺកូវីដ១៩នៅខេត្តកំពង់ឆ្នាំង កំពុងតែកើតឡើងជាបន្ត
បន្ទាប់ បង្ករឱ្យមនុស្សឈឺនិងស្លាប់គួឱ្យព្រួយបារម្មណ៍បំផុត ហើយដើម្បីចៀសផុតពីជំងឺ ដ៏កាចសាហាវនេះ យើងទាំងអស់គ្នា ត្រូវរួមគ្នា ទប់ស្កាត់ប្រយុទ្ធប្រឆាំងកុំឱ្យរីករាលដាលបន្តទៀតចូលក្នុងសហគមន៍និងក្រុមគ្រួសាររបស់ខ្លួន។

ឯកឧត្តម អម សុភា បានមានប្រសាសន៍បន្តថាៈ មូលហេតុដែលក្រុមការងារចុះមកផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តនេះ ដោយសារតាមបណ្តារោងសហគ្រាសគឺជាកន្លែងដែលប្រឈមខ្លាំង ក្នុងការចម្លងនៃជំងឺកូវីដ១៩ ប្រសិនបើតាមបណ្តារោងចក្រ សហគ្រាស និង កម្មករ កម្មការិនី អនុវត្តពុំទាន់បានត្រឹមត្រូវ តាមវិធានការរបស់ក្រសួងសុខាភិបាលនោះទេ។ ដូចនេះម្ចាស់រោងចក្រសហគ្រាសនិងកម្មករ កម្មការិនី ត្រូវអនុវត្តតាមសេចក្តីណែនាំនេះ ដូចជាត្រូវពាក់ម៉ាស់ បាញ់អាល់កុលលាងសំអាតដៃឱ្យបានញឹក
ញាប់ ត្រូវរក្សាគម្លាតសុវត្ថិភាព ពិសេសនៅពេលហូបបាយត្រូវរក្សាគម្លាតឱ្យនៅឆ្ងាយពីគ្នា និង ពេលជិះរថយន្តត្រូវពាក់ម៉ាស់ឱ្យបានគ្រប់គ្នា និង កុំជជែកគ្នា និង ត្រូវតាមដានសុខភាពខ្លួនឯងជាប្រចាំ។ ហើយប្រសិនបើមានការសង្ស័យថា ឆ្លងជំងឺកូវីដ១៩ ត្រូវរាយការណ៍មកអាជ្ញាធរ និង ប្រញាប់ទៅមន្ទីរពេទ្យរបស់រដ្ឋ។ រាល់ពេលដែលជ្រើសរើសកម្មករ កម្មកា
រិនី ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ទីរសុខាភិបាលដើម្បីពិនិត្យធ្វើតេស្តសុខភាពរកជំងឺកូវីដ១៩។

ឯកឧត្តម អម សុភា បានផ្តាំផ្ញើអោយតំណាងកម្មករ កម្មការិនី ត្រូវតែធ្វើការផ្សព្វផ្សាយបន្តដល់កម្មករ កម្មការិនី នៅក្នុងក្រុមរបស់ខ្លួន អំពីវិធានការ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាល និង ជម្រុញឱ្យចូលរួមទាំងអស់គ្នា ក្នុងការអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត នោះយើងនឹងទប់ស្កាត់បាននូវការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមរបស់យើង៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
718 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9240 នាក់
ខែនេះ :
29596 នាក់
3 ខែនេះ :
93399 នាក់
សរុប :
964692 នាក់