នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១ ចំនួន៣៨គ្រួសារ មកពី០៣ឃុំ ក្នុងស្រុកកងមាស។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចូលរួមសម្តែងការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះគ្រោះធម្មជាតិ ដែលកើតឡើងដោយមិននឹកស្មានដល់ បង្កអោយមានការខូចខាត ផ្ទះសម្បែង របស់បងប្អូន បែបនេះ។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងឲ្យចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា។ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ដោយកត្តាបម្រែបម្រួលអាកាសធាតុ បង្កឱ្យមានគ្រោះធម្មជាតិដូចជាខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ជាដើម ដែលអាចបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិសាធារណៈ និងឯកជន ប៉ះពាល់ដល់សុខភាពសាធារណៈ និងការស្លាប់បាត់បង់អាយុជីវិតមនុស្ស សត្វផងដែរ។ ហើយនៅដើមរដូវវស្សានេះ ខេត្តកំពង់ចាម ក៏បានទទួលរងនូវឥទ្ធិពលខ្យល់កន្ត្រាក់ ចំនួន០៦លើក ប៉ះពាល់ដល់ស្រុក-ក្រុងចំនួន ០៨ក្រុង-ស្រុក ដែលបានបង្កឱ្យប៉ះពាល់ ដល់ផ្ទះប្រជាពលរដ្ឋប្រមាណ៥១៨ខ្នង និងរលំចំនួន ៣៣ខ្នងផ្ទះ ក្នុងនោះ ស្រុកកងមាស មានចំនួន ០៣លើក ប៉ះពាល់ ផ្ទះប្រជាពលរដ្ឋ សរុបចំនួន ២៩៤ខ្នង ក្នុងនោះ រលំផ្ទះចំនួន ១៦ខ្នង និងរបើកដំបូលផ្ទះចំនួន ២៧៨ខ្នង ដែលត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជំនួយមនុស្សធម៌ភ្លាមៗ ជាបន្តបន្ទាប់។ស្របពេលដែលខេត្តកំពង់ចាម កំពុងប្រឈមការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយត្រូវអនុវត្តឱ្យម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលបានដាក់ចេញសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ពីសហគមន៍មួយទៅសហគមន៍មួយ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ«៣កុំ ៣ការពារ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៣៨គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក្រ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង, ឃីត ១ ( មុង១ ភួយ១ សារុង១ ក្រមា១ )។ ដោយឡែក ចំពោះថវិកា បានផ្តល់ជូនតាមកម្រិតខូចខាត គឺរលំផ្ទះចំនួនចំនួន ៦គ្រួសារ ក្នុង១គ្រួសារ ផ្តល់ជូនបន្ថែមតង់ ១ និងថវិកា ៣០០,០០០ រៀល និងរបើកដំបូល ចំនួន៣២គ្រួសារ ក្នុង១គ្រួសារ ផ្តល់ជូន ថវិកា ២០០,០០០ រៀល។ ក្នុងឱកាសនោះដែល ឯកឧត្តម អភិបាលខេត្ត បានប្រគេនព្រះសង្ឃ គង់នៅវត្តជេត្តពន ក្នុងឃុំស្តៅ ស្រុកកងមាស នូវអង្ករចំនួន ៥០គ.ក្រ, មី ២កេស, ត្រីខ ២០កំប៉ុង និងបច្ច័យចំនួន ២០០,០០០ រៀល ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា