ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តមណ្ឌលគិរីទទួលអំណោយពីក្រុមហ៊ុនណេង ណា អ៊ិនវេនម៉ិនឯក ដើម្បីចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ១៩
Mon,14 June 2021 (Time 03:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 297នាក់)

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោក ឈឹម កាន អភិបាលរងខេត្ត លោក ចាន់ រតនា នាយករងរដ្ឋបាលខេត្ត បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន ពីក្រុមហ៊ុន ណេង ណា អ៊ិនវេនម៉ិនឯក ដើម្បីចូលរួមទប់ស្កាត់ និងការពារជំងឺ១៩ និងដើម្បីឱ្យរដ្ឋបាលខេត្តមណ្ឌលគិរី ចែកចាយបន្ដទៅកាន់មន្រ្តីអង្គភាពជំនាញ និងសមត្ថកិច្ច ដែលឈរជើងនៅតំបន់បិទខ្ទប់មួយចំនួន ក្នុងក្រុងសែនមនោរម្យ ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ។

នាឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រុមហ៊ុនណេង ណា អ៊ិនវេនម៉ិនឯក ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក៏ដូចជារាជរដ្ឋាភិបាល តាមរយៈការឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនទៀត ក្នុងការប្រយុទ្ធទឋោនឹងជំងឺកូវីដ១៩។

ឯកឧត្តមបានបន្តថា សម្រាប់អំណោយនេះ ក្នុងនាមអាជ្ញាធរខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឹងយកទៅប្រើប្រាស់ចាត់វិធានការប្រយុទ្ធឱទៅនឹងជំងឺកូវីដ១៩ ក្នុងខេត្តមណ្ឌលគិរី ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់មន្រ្តីជំនាញ និងសមត្ថកិច្ច ដែលកំពុងឈរជើងនៅតំបន់បិទខ្ទប់មួយចំនួន ក្នុងក្រុងសែនមនោរម្យ បន្ទាប់ពីរកឃើញករណីស្លាប់ ១នាក់ និងមានវិជ្ជមានជំងឺកូវីដ១៩ ជាច្រើននាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ ម្យ៉ាងទៀត ដើម្បីចែកជូនពលរដ្ឋនៅតំបន់បិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគដ៏កាចសាហាវនេះ។

សូមបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគ ដែលក្រុមហ៊ុនណេង ណា អ៊ិនវេនម៉ិនឯក ផ្តល់ជូនរដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ រួមមាន ៖ អង្ករ៥តោន ត្រីខ៥កេសធំ មី៥០កេស ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ ទឹកសុទ្ធ១០០យួរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1158 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6844 នាក់
ខែនេះ :
31979 នាក់
3 ខែនេះ :
70180 នាក់
សរុប :
772008 នាក់