ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក
Tue,15 June 2021 (Time 07:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 459នាក់)

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅសាលាស្រុកកោះញែក ខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងតម្លើងឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកកោះញែកចំនួន ០៤រូប​ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ​ ឡោ សុខា ស្នងការនគរបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក​ លោកអភិបាលរងស្រុក​ លោក លោកស្រី​ស្នងការរង​ លោកអធិការ​ អធិការរង​ នាយ.នាយរងផ្នែក​ នាយ.នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦​ និងមន្ត្រី នៃអធិការដ្ឋាននគរបាលស្រុកកោះញែក​ ដែលបានចូលរួមជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ ឯក ខ្លូត សុឃា អធិការនៃអធិការ ដ្ឋាននគរបាលស្រុកកោះញែក បានឡើងអានរបាយការណ៍ស្វាគមន៍សង្ខេបជូនគណៈអធបតីជូនជ្រាប។
បន្ទាប់មកលោកវរសេនីយ៍ឯក​ ម៉ៅ រិទ្ធី នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត បានឡើងអានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងរបស់ក្រសួងមហាផ្ទៃ​ និងសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ លោកវរសេនីយ៍ឯក យ៉ម ហ៊ុនអេង​ ដែលបានទទួលតំណែងថ្មី ជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក​ បានឡើងប្តេជ្ញាចិត្តក្នុងនាមតំណាងមន្ត្រី ៤រូប​ ការពារនិងស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។

ប្រសាសន៍ផ្តាំផ្ញើរបស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​ ដល់មន្ត្រី នៃអធិការដ្ឋាននគរបាលស្រុកកោះញែក​ ដែលទើបទទួលបានប្រកាសផ្ទេរភារកិច្ច​ និងតំឡើងឋានន្តរស័ក្តិថ្មី​ ត្រូវខិតខំធ្វេីការងារឲ្យបានល្អប្រសើរបន្ថែមទៀត ត្រូវមានកិច្ចសហការគ្នាល្អ ត្រៀមលក្ខណៈរួចជាស្រេចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ថែរក្សាសុខសន្តិភាព សុវត្ថិភាព និងទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងឲ្យបានល្អប្រសើរ​ និងដាក់វេនប្រចាំការ ២៤ម៉ោងលើ២៤ម៉ោងជាពិសេសអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំងប្រាំពីរចំណុចរបស់រាជរដ្ឋាភិបាល​ ដើម្បីឲ្យគោលនយោបាយនេះសម្រេចបានជោគជ័យ​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកសម្ភារ និងថវិកា ចូលរួមរំលែកទុក្ខគ្រួសារសព៤នាក់ ដែលបានស្លាប់ និងរបួស២នាក់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះ នៅភូមិស្រែអ៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-ចិន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ដោយជោគជ័យ នៅបាងកក ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងគណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាប្តេជ្ញាអនុវត្តកាតព្វកិច្ច «ការហាមការប្រើប្រាស់ ការរក្សាទុកការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងបំផ្លាញគ្រាប់មីន» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
915 នាក់
ម្សិលមិញ :
1169 នាក់
សប្តាហ៍នេះ :
10993 នាក់
ខែនេះ :
32022 នាក់
3 ខែនេះ :
69757 នាក់
សរុប :
752379 នាក់