ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងខេមរៈភូមិន្ទ។លោកជំទាវ អភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះយើងជួបជុំគ្នាដើម្បីរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងក្រុង ដើម្បីបំពេញក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងខេមរភូមិន្ទ ដែលទើបតែទទួលបានការតែងតាំងថ្មី។ ខ្ញុំសង្ឃឹមជឿជាក់ថា លោកអភិបាលរងក្រុង ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមក្នុងការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុង របស់យើងឲ្យកាន់តែរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការបំពេញការងារក្នុងអង្គភាព ខ្ញុំស្នើសុំដល់ក្រុមប្រឹក្សា គណៈអភិបាលក្រុង ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការសំខាន់ៗដូចខាងក្រោម៖ ទីមួយ. ការបន្តថែរក្សា និងពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់គុណតម្លៃខ្ពស់បំផុតចំពោះការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សម្រាប់ជាមូលដ្ឋានក្នុងការជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការលើកស្ទួយសិទ្ធិសេរីភាពក្នុងសង្គមស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ទីពីរ : ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាកិច្ចការដែលមានការពាក់ព័ន្ធនឹងសកម្មភាពរបស់មនុស្សគ្រប់ៗរូបក្នុងសង្គម។ទីបី-ការដោះស្រាយបញ្ហាទំនាស់ដីធ្លី បច្ចុប្បន្នបញ្ហាទំនាស់ដីធ្លី នៅតែបន្តកើតមានខ្លះៗនៅឡើយក្នុងភូមិសាស្រ្តក្រុង-ស្រុក។ ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលស្រុក ត្រូវខិតខំព្យាយាមសម្របសម្រួលដោះស្រាយប្រកបដោយភាពអត់ធ្មត់ និងត្រូវមានវិធានការទប់ស្កាត់ ដើម្បីជៀសវាងកុំឲ្យបញ្ហានេះ បន្តកើតមានកាន់តែច្រើនឡើងដែលអាចបង្កភាពស្មុគស្មាញ និងកាន់តែមានការលំបាកក្នុងការដោះស្រាយ។ទីបួន. អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីគាំទ្រដល់កិច្ចដំណើរការកំណែទម្រង់ ឲ្យដំណើរការដោយរលូន ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត បានផ្តល់វគ្គតម្រង់ទិសដល់រដ្ឋបាលក្រុង ស្រុកជាបន្តបន្ទាប់ ក្នុងនោះរួមមាន អំពីការដឹកនាំ។ទីប្រាំ. អំពីការផ្តល់សេវាសាធារណៈ រដ្ឋបាលក្រុង ត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។ខ្ញុំសូមយកឱកាសនេះ ស្នើដល់ក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោកចៅសង្កាត់ ត្រូវយកចិត្តទុកចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងសេចក្តីណែនាំនានារបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានហ្មត់ចត់ និងឲ្យមានប្រសិទ្ធភាពខ្ពស់៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា