ព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្ត បានបន្តផ្តល់ជូន អង្ករ និងសម្ភារប្រើប្រាស់ ម៉ាស អាកុល ពិល និងអំពូលភ្លើងសូឡាថាមពលព្រះអាទិត្យ ឲ្យដល់រដ្ឋបាលក្រុង ស្រុក ដើម្បីយកទៅបន្តចែកដល់ ឃុំ សង្កាត់ និងជួយដល់ប្រជាពលរដ្ឋក្នុងស្ថានភាពប្រយុទ្ធ និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្ត។អំណោយទាំងនោះសរុបរួមមាន៖-អង្ករចំនួន២០តោន -ម៉ាស់ចំនួន៩៣០ ប្រអប់ ស្មើនឹង៤៦.៥០០សន្លឹក -អាកុល៨កានស្មើនឹង២៤០លីត្រ-អំពូលភ្លើងសូឡាចំនួន២៧៩គ្រឿង-ពិលសាកភ្លើងអគ្គិសនី ចំនួន១៣៣គ្រឿងក្នុងនោះបានបែងចែកសម្រាប់ជូនដល់រដ្ឋបាលក្រុង ស្រុកចំនួន៧ ក្នុងមួយក្រុង ស្រុកអង្ករ ចំនួន២តោន និងដោយឡែកស្រុកកំពង់ត្រាច ដែលមានរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ច្រើនទទួលបានអង្ករចំនួន៦តោន។ ចំណែកសម្ភារប្រើប្រាស់ ជូនដល់ក្រុង ស្រុកទាំង៨ ក្នុងមួយក្រុង ស្រុក ទទួលបាន ពិលចំនួន៥គ្រឿង ទឹកអាកុលចំនួន១កានស្មើនឹង៣០លីត្រ រីឯរដ្ឋបាលឃុំ សង្កាត់ចំនួន ៩៣ ក្នុងមួយឃុំ សង្កាត់ទទួលបានម៉ាសចំនួន១០ប្រអប់ អំពូលភ្លើងសូឡាចំនួន៣គ្រឿង និងពិលចំនួន០១គ្រឿង។មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានផ្ដាំផ្ញើដល់រដ្ឋបាលក្រុង ស្រុកទាំងអស់ ក្រោយពីទទួលបាននូវអង្ករ និងសម្ភារប្រើប្រាស់នាពេលនេះ សូមប្រញាប់យកទៅចាត់ចែងប្រគល់ជូនបន្តដល់រដ្ឋបាលឃុំ សង្កាត់ និងជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យបានទាន់ពេលវេលា និងដើម្បីបានប្រើប្រាស់ក្នុងស្ថានភាពដែលរដ្ឋបាលខេត្តកំពត ក៏ដូចជាថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងគ្រប់លំដាប់ថ្នាក់រួមនឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងប្រយោជន៍បម្រើគោលដៅរួមគ្នាប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺដ៏កាចសាហាវក្នុងកាលៈទេសៈនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា