ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២១នេះបានដាក់បទបញ្ជាដល់កងកម្លាំងដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការ ស្នងការរងខេត្តមណ្ឌលគិរីចុះពិនិត្យ និងស្រាវជ្រាវ ចាត់ការឈូស ឆាយធ្វើផ្លូវដីរដ្ឋក្នុងដែនជម្រកសត្វព្រៃភ្នំព្រិចរាប់រយហិកតា ស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុម ចំណុចព្រំប្រទល់អូរពងទូ ជាប់ព្រំនឹងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងរងនូវការទន្ទ្រានកាន់កាប់ពីក្រុមមនុស្សមួយចំនួន បានជួលគ្រឿងចក្រធ្វើការឈូសឆាយផ្លូវក្រវ៉ាត់ព្រំដី ដើម្បីរៀបចំដីក្នុងភូមិសាស្រ្តខាងលើឲ្យទៅអ្នកមានលុយនៅភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញបញ្ជាក់លើឯកសារកាន់កាប់ និងផ្ទេរកម្មសិទ្ធិ ស្របពេលដែលថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងមន្ទីរបរិស្ថាន កំពុងតែរវល់ និងជួបនូវបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងវាយលុកយ៉ាងធ្ងន់ធ្ងរក្នុងខេត្តមណ្ឌលគិរី ។សកម្មភាពទាំងអស់សូមឲ្យថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជាពិសេសលោកឯកឧត្តម ជាក់ ម៉េងហ៊ាងប្រធានក្រុមការងារចុះបង្ក្រាបធនធានធម្មជាតិក្នុងខេត្តមណ្ឌលគិរី ដែល មន្ទីរបរិស្ថានជាសេនាធិការ ចុះទប់ស្កាត់ជាបន្ទាន់ និងដកហូតដីក្នុងទីតាំងខាងលើ មកជាសម្បត្តិរដ្ឋវិញ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា