ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញនាំយកទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្តព្រះពុទ្ធមណ្ឌលគិរី ដើម្បីថ្វាយព្រះរាជកុសលថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱការព្រះរាជពិធីបុណ្យចម្រើនគម្រប់ ៨៥ ឈានចូល ៨៦ ព្រះវស្សា
Sun,20 June 2021 (Time 09:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 335នាក់)

មណ្ឌលគិរី៖ នាព្រឹកថ្ងៃសៅរ៍ទី១៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកជំទាវ វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោក អាន សុឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បាននាំយកទេយ្យទានប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមណ្ឌលគិរី ក្នុងបុណ្យចម្រើនព្រះជន្មាយុ ៨៥ ព្រះវស្សា ឈានចូល ៨៦ ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលប្រារព្ធនៅថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២១។

ក្នុងឱកាសនោះដែរ ឯកឧត្តម អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកក្រកខេត្ត និង លោកជំទាវ អនុប្រធានគណ:កម្មាធិការសាខា កក្រកខេត្ត សូមលើកហត្ថប្រណម្យបួងសួង ព្រះរតនត្រ័យកែវទាំងបី គុណបុណ្យវត្ថុស័ក្តសិទ្ធិទាំងអស់នៅលើលោក ជាពិសេសសូមទេព្តារក្សាព្រះមហាស្វេតច្ឆត្រ បារមីព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមឬទី្ធតេជៈបារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមី ព្រះវិញ្ញាណក្ខន្ធ អតីតព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជប្រទាន ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងរៀងដរាបតទៅ។

បញ្ជាក់៖ ទេយ្យទានដែលបានប្រគេនព្រះសង្ឍ រួមមាន: អង្ករចំនួន២០០គីឡូក្រាម ត្រីខ ០១កេស មី ០៤កេស ទឹកក្រូច០៤កេស ទឹកបរិសុទ្ធ ០៤កេស អាល់កុល ២០លីត្រ ម៉ាស់ ០១កេសធំ និង បច្ច័យ ចំនួន ២លានរៀល (២,០០០.០០០៛ )៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្រង់ខ្លឹមសារសំខាន់ៗរបស់សម្តេចមហាបវរធិបតី ក្នុងពិធីបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ស្នើឲ្យកូរ៉េ ពិចារណា កាត់បន្ថយអត្រាពន្ធនាំចូល ដែលនឹងជំរុញឲ្យការនាំចូល ផលិតផលកសិកម្ម ពីកម្ពុជាទៅកូរ៉េ កាន់តែល្អប្រសើរឡើង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ៖ រាជរដ្ឋាភិបាលនៅតែតាមជួយគាំពារពលរដ្ឋខ្មែរគ្រប់ទីកន្លែង ទោះក្នុងស្ថានភាពណាក៏ដោយ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំឱ្យរៀបចំទីតាំងដើម្បីបង្រៀនភាសាខ្មែរដល់កូនចៅប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី៖ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
287 នាក់
ម្សិលមិញ :
165 នាក់
សប្តាហ៍នេះ :
3775 នាក់
ខែនេះ :
24265 នាក់
3 ខែនេះ :
70758 នាក់
សរុប :
773783 នាក់