ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្រក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះបានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។ ពិធីនេះដែរ ដោយការអញ្ជើញចូលរួមពីប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ព្រមទាំងអាជ្ញាធរស្រុកឆ្លូងរួមនិងសមាជិ សមាជិកាគណបក្សជារូបទៀត។ក្នុងឱកាសនោះដែរ លោក ស៊ី ថា អភិបាល នៃគណៈអភិបាលស្រុកឆ្លូង និងប្រធានគណបក្សប្រជាជនកម្ពុជាស្រុកឆ្លូងបានអញ្ជើញឡើងធ្វើគារវកិច្ចស្វាគមន៍ចំពោះឯកឧត្តមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងឯកឧត្តមប្រតិភូក្រុមការងារចុះជួយមូលដ្ឋាន រួមនិងសមាជិសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់នូវរបាយការណ៍សង្ខេប និងវឌ្ឍនភាពការងារដែលបានអនុវត្តន៍ក្នុងរយៈពេលកន្លងមក។ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបានមានប្រសាសន៍ចវាយតម្លៃ និងលើកសរសើរដល់ក្រុមការងារថ្នាក់ មូលដ្ឋានទាំងអស់ដែលបានខិតខំបំពេញភារកិច្ចជូនគណបក្សក៏ដូចជូនរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំគណបក្ស និងដឹកនាំរាជរដ្ឋាភិបាលប្រកបដោយគតិបណ្ឌិតដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ បានសុខក្សេមក្សាន្ត និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ឯកឧត្តមបន្តថា យើងទាំងអស់មិនត្រូវភ្លេចខ្លួនបានទេ ពីការអនុវត្តនូវវិធានរបស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល ត្រូវរក្សាអនាម័យខ្លួនប្រាណ លាងដៃនឹងសាប៊ូ អាល់ ឬជែលឲ្យបានជាប្រចាំ និងអនុវត្តន៍ឲ្យបានហ្មត់ចត់បំផុតនូវវិធាន «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់បានការឆ្លងនូវជំងឺផ្សេងៗ ពិសេសជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា