ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តមណ្ឌលគិរីទទួលជំនួយឧបត្ថម្ភពីសប្បុរសជនដើម្បីចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ-១៩
Mon,21 June 2021 (Time 11:33 AM)
ដោយ ៖ (ចំនួនអ្នកអាន: 409នាក់)

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមទាំង ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោក នាង វណ្ណ: នាយកទីចាត់ការរដ្ឋបាលខេត្ត បានអញ្ជើញទទួលជំនួយឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគមួយចំនួន ពីក្រុមហ៊ុន ឆ្នោតមហាសំណាង និង ពីម្ចាស់បណ្ណាគារ មុន្នីវណ្ណ ដើម្បីចូលរួមទប់ស្កាត់ និង ការពារជំងឺ COVID-19 និងដើម្បីឱ្យរដ្ឋបាលខេត្តមណ្ឌលគិរី ចែកចាយបន្ដទៅកាន់មន្រ្តីអង្គភាពជំនាញ និងសមត្ថកិច្ច ដែលឈរជើងនៅតំបន់បិទខ្ទប់មួយចំនួន ក្នុងក្រុងសែនមនោរម្យ ពិធីនេះប្រព្រឹត្តិទៅនៅសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ឆ្នោតមហាសំណាង និង ម្ចាស់បណ្ណាគារ មុន្នីវណ្ណ ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក៏ដូចជារាជរដ្ឋាភិបាល តាមរយៈការឧបត្ថម្ភជាអង្ករ និងសម្ភារមួយចំនួនទៀត ក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩។ ឯកឧត្តម បន្ថែមថា សម្រាប់ជំនួយជាគ្រឿងឧបភោគបរិភោគនាពេលនេះ ក្នុងនាមអាជ្ញាធរខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ នឹងយកទៅប្រើប្រាស់ ចាត់វិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងខេត្តមណ្ឌលគិរី ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់មន្រ្តីជំនាញ និងសមត្ថកិច្ច ដែលកំពុងឈរជើងនៅតំបន់បិទខ្ទប់មួយចំនួន ក្នុងក្រុងសែនមនោរម្យ និង ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកផ្សេងទៀត ឯកឧត្តម បន្តថា បន្ទាប់ពីរកឃើញករណីស្លាប់ ១នាក់ និងមានវិជ្ជមានជំងឺកូវីដ-១៩ ជាច្រើននាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ ម្យ៉ាងទៀត ដើម្បីចែកជូនពលរដ្ឋនៅតំបន់បិទខ្ទប់ ដើម្បីទប់ស្កាត់ការរីក រាលដាលនៃមេរោគដ៏កាចសាហាវនេះ។

សូមបញ្ជាក់ថា ជំនួយឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ ដែលក្រុមហ៊ុនឆ្នោតមហាសំណា ឧបត្ថម្ភ រួមមាន ៖ អង្ករចំនួន ១តោន មីជាតិ ចំនួន ២០កេសតូច ត្រីខ ០១កេសធំ ទឹកសុទ្ធ ២០កេស ម្ចាស់បណ្ណាគារមុន្នីវណ្ណ ឧបត្ថម្ភ អង្ករចំនួន ៥០០គីឡូក្រាម មីម៉ាម៉ា ២០កេសតូច ទឹកសុទ្ធ ២០កេស ម៉ាស់ ៥០ប្រអប់ អាល់កុល ៣០លីត្រ និង ថវិកា ចំនួន ២លានរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
141 នាក់
ម្សិលមិញ :
1789 នាក់
សប្តាហ៍នេះ :
6450 នាក់
ខែនេះ :
28916 នាក់
3 ខែនេះ :
108140 នាក់
សរុប :
1139525 នាក់