ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញទទួលអំណោយពីក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី
Mon,21 June 2021 (Time 11:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 337នាក់)

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលអំណោយ ពីលោក សាយ ម៉េងគីម សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តមណ្ឌលគិរី នូវសម្ភារ និងថវិកាមួយចំនួន ដែលបានពីការចូលរួម របស់ក្រុមការងារយុវជនគណបក្សខេត្ត និងសប្បុរសជននានាក្នុងខេត្តមណ្ឌលគិរី ក្នុងនោះរួមមាន ៖ ថវិកាចំនួន ៣៤.០៧០.០០០រៀល (សាមសិបបួនលាន ចិត្តសិបពាន់រៀលគត់) សម្រាប់ទិញ គ្រែសម្រាកព្យាបាលជំងឺកូវីដ១៩ និងទិញស្បៀងអាហារជូនអ្នកជំងឺកូវីដ១៩និង អ្នកធ្វើចត្តាឡីស័ក នៅក្នុងខេត្តមណ្ឌលគិរី។

នាឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណដល់ លោក សាយ ម៉េងគីម សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តមណ្ឌលគិរី និងសមាជិក សមាជិកា ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក៏ដូចជារាជរដ្ឋាភិបាល តាមរយៈការឧបត្ថម្ភនូវថវិកា និងសម្ភារ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩។

ឯកឧត្តមបានបន្តថា សម្រាប់អំណោយនេះ ក្នុងនាមអាជ្ញាធរខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឹងយកទៅប្រើប្រាស់ ចាត់វិធានការប្រយុទ្ធឱទៅនឹងជំងឺកូវីដ១៩ ក្នុងខេត្តមណ្ឌលគិរី ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់មន្រ្តីជំនាញ និងសមត្ថកិច្ច ដែលកំពុងឈរជើងនៅតំបន់បិទខ្ទប់ ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ អ្នកធ្វើចត្តាឡីស័ក និងអ្នកមានវិជ្ជមានជំងឺកូវីដ១៩ នៅក្នុងខេត្តមណ្ឌលគិរី បន្ទាប់ពីរកឃើញករណីស្លាប់១នាក់ និងមានវិជ្ជមានជំងឺកូវីដ១៩ ជាច្រើននាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្ត ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ សូមទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទីតាំងណាមួយ ដែលក្រុមគ្រូពេទ្យបានកំណត់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្រង់ខ្លឹមសារសំខាន់ៗរបស់សម្តេចមហាបវរធិបតី ក្នុងពិធីបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ស្នើឲ្យកូរ៉េ ពិចារណា កាត់បន្ថយអត្រាពន្ធនាំចូល ដែលនឹងជំរុញឲ្យការនាំចូល ផលិតផលកសិកម្ម ពីកម្ពុជាទៅកូរ៉េ កាន់តែល្អប្រសើរឡើង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ៖ រាជរដ្ឋាភិបាលនៅតែតាមជួយគាំពារពលរដ្ឋខ្មែរគ្រប់ទីកន្លែង ទោះក្នុងស្ថានភាពណាក៏ដោយ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំឱ្យរៀបចំទីតាំងដើម្បីបង្រៀនភាសាខ្មែរដល់កូនចៅប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី៖ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
146 នាក់
ម្សិលមិញ :
165 នាក់
សប្តាហ៍នេះ :
3634 នាក់
ខែនេះ :
24124 នាក់
3 ខែនេះ :
70617 នាក់
សរុប :
773642 នាក់