ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តស្វាយរៀងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩
Mon,21 June 2021 (Time 11:40 AM)
ដោយ ៖ (ចំនួនអ្នកអាន: 392នាក់)

ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀងពិតជាមានក្តីរន្ធត់ សោកស្តាយ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព ឧបាសិកា យស់ ស៊ាន ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ១៩កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៤ ៖ ២០នាទីទៀបភ្លឺដោយសារ ជំងឺរ៉ាំរ៉ៃ ជរាពាធ និងមានវិជ្ជមានកូវីដ-១៩ក្នុងជន្មាយុ៧៧។

មរណភាពរបស់ឧបាសិកា យស់ ស៊ាន ជាការបាត់បង់នូវ ម្តាយម្តាយក្មេក ជីដូន សាច់ញាតិជាទីគោរពស្រឡាញ់ និងសូមបួងសួងដួងវិញ្ញាណក្ខន្ធដែលបានស្លាប់បាត់បង់ដោយសារជំងឺកូវីដ-១៩ឆាប់បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

គួររំលឹកផងដែរថា ស្ត្រីឈ្មោះ យស់ ស៊ាន អាយុ៧៧ឆ្នាំ រស់នៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង៤ ៖ ២០នាទីទៀបភ្លឺនៅគេហដ្ឋានរបស់ខ្លួន ហើយត្រូវបានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវី-១៩។ ខេត្តបានសហការជាមួយក្រុមឆ្លើយតបបន្ទាន់បានធ្វើកោសល្យវិច្ឆ័យយកវត្ថុវិភាគសំណាកតាមរយៈធ្វើតេស្តរហ័សលទ្ធផលវិជ្ជមានកូវីដ-១៩។

តាមការសន្និដ្ឋានរបសក្រុមគ្រូពេទ្យ ស្ត្រីខាងលើទទួលមរណភាពដោយសារ ជំងឺរ៉ាំរ៉ៃ ជរាពាធ និងមានជំងឺកូវីដ-១៩។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀងសូមអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ទាំង៤៣នាក់ខាងលើសូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាព រយៈពេល១៤ថ្ងៃ ហើយប្រសិនមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន ក្អក កណ្តាស់ ឈឺបំពង់ក ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាននិងរួសរាន់ទៅយកវត្ថុវិភាគសំណាកឬទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤៧១២៥២២និងសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យខ្ចាប់ខ្ជួននូវវិធាការការពារតាមណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការទប់ស្តាត់ការពារជំងឺកូវីដ-១៩«៣ ការពារ ៣ កុំ»ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
162 នាក់
ម្សិលមិញ :
1789 នាក់
សប្តាហ៍នេះ :
6471 នាក់
ខែនេះ :
28937 នាក់
3 ខែនេះ :
108161 នាក់
សរុប :
1139546 នាក់