ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កម្លាំងចម្រុះចុះបង្ក្រាបសកម្មភាពកាប់បំផ្លាញឈើឆ្លងដែនចូលទឹកដីកម្ពុជានៅច្រកអូរហ៊ុច
Tue,22 June 2021 (Time 07:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 517នាក់)

ខេត្តមណ្ឌលគិរី ៖ យ៉ាងតិចមានឈើប្រមាណជាពីររយកំណាត់ ជាមួយនឹងត្រាក់ទ័រចំនួនពីរគ្រឿងរួមទាំងវត្ថុតាងមួយចំនួនទៀត ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាបក្នុងបទល្មើសជាក់ស្ដែង នូវសកម្មភាពមានទាំងជនជាតិវៀតណាម និងជនជាតិខ្មែរ បានឆ្លងដែនចូលទឹកដីកម្ពុជា កាប់បំផ្លាញឈើដឹកជញ្ជូនទៅប្រទេសវៀតណាម នៅក្នុងតំបន់អូរហ៊ុចនៃច្រកព្រំដែន (កម្ពុជា-វៀតណាម) ក្នុងនោះកាប់នៅក្នុងតំបន់នៃស្រុកអូររាំង និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ដឹកនាំសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបបទល្មើសព្រៃឈើតាមបន្ទាត់ព្រំដែន (អូរហ៊ុច) ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បង្ក្រាបបានឈើចំនួន២០០រួមនិងគ្រឿងចក្រមួយចំនួនទៀត។

សមត្ថកិច្ចឱ្យដឹងថា កំណាត់ឈើចំនួន២០០ដុំ (ស្រឡៅ១៥០ដុំ , សុក្រម៥០ដុំ) ត្រាក់ទ័រ០២គ្រឿង ម៉ូតូកែច្នៃ០១គ្រឿងត្រូវបានកម្លាំងជំនាញ និងស្ថាប័នអយ្យការបង្ក្រាបបាន ហើយបច្ចុប្បន្នមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវរកជនល្មើស និងអ្នកនៅពីក្រោយ ដើម្បីយកមក ផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំណែកវត្ថុតាងរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃ(៦៤)៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
123 នាក់
ម្សិលមិញ :
1789 នាក់
សប្តាហ៍នេះ :
6432 នាក់
ខែនេះ :
28898 នាក់
3 ខែនេះ :
108122 នាក់
សរុប :
1139507 នាក់