ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
មន្រ្តីជំនាញខេត្តស្វាយរៀងបន្តចុះត្រួតពិនិត្យទីតាំងផលិតស្រាស ស្រាថ្នាំចំនួន៧ទីតាំង និងអប់រំផ្សព្វផ្សាយ អំពីបច្ចេកទេសផលិត
Tue,22 June 2021 (Time 07:45 AM)
ដោយ ៖ (ចំនួនអ្នកអាន: 488នាក់)

ខេត្តស្វាយរៀង ៖ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះបានសហការជាមួយមន្ទីរ ពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ នៅតាម សិប្បកម្ម ផលិតស្រាស ស្រាថ្នាំ និង ឃ្លាំងស្តុកទំនិញ ស្ថិតនៅទីរួមខេត្តស្វាយរៀង។

បើលោក ផឹង និល ប្រធានសាខា (ក ប ប) ខេត្តស្វាយរៀង បានថ្លែងថា ដោយមានការណែនាំ ពីលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទទួលបទបញ្ជាផ្ទាល់ លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ( ក ប ប) បានចុះត្រួតពិនិត្យ ទីតាំងផលិតស្រាស ស្រាថ្នាំ ចំនួន៧ទីតាំង និងត្រួតពិនិត្យទំនិញចំរុះចំនួន ៣ ឃ្លាំង និងបានធ្វើ Test Kits បឋមលើផ្លែឈើ នៅទីរួមខេត្តស្វាយរៀង។ លោកបញ្ជាក់ថា សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើង បានយកសំណាកគំរូស្រាស ទាំង ៧ ទីតាំងយកមកវិភាគ រកសារធាតុមេតាណុល នៅមន្ទីពិសោធន៍ របស់អគ្គនាយកដ្ឋាន( ក ប ប) ដើម្បីធ្វើវិភាគតាមបច្ចេកទេស។

លោកបន្តថា ក្នុងនោះដែរមន្ត្រីជំនាញបានផ្សព្វផ្សាយនូវការយល់ដឹងអំពីបច្ចេកទេសនៃការផលិតស្រាស ដែលមានសុវត្ថិភាព និងផលប៉ះពាល់ដល់សុខភាព និង អាយុជីវិតដល់អ្នកផលិតផងដែរ។ ទន្ទឹមនោះ លោក ផឹង និល បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នក្នុងការផឹកស្រាស ស្រាថ្នាំ និងត្រូវឈ្វេងយល់អំពីប្រភពនៃការផលិតឲ្យបានច្បាស់លាស់ និងសូមស្នើដល់អ្នកផលិតស្រាសទាំងអស់ត្រូវផលិតស្រា ដែលមានសុវត្ថិភាពដល់អ្នកហូបមិនត្រូវឆ្លៀតកេងចំណេញដាក់សារធាតុហាមឃាត់ជាដាច់ខាតនាំឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងអាចប្រឈមនឹងផ្លូវច្បាប់មានទោសទណ្ឌផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

ព័ត៌មានគួរចាប់អារម្មណ៍

កុំភ្លេចចូលរួម​! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
134 នាក់
ម្សិលមិញ :
1789 នាក់
សប្តាហ៍នេះ :
6443 នាក់
ខែនេះ :
28909 នាក់
3 ខែនេះ :
108133 នាក់
សរុប :
1139518 នាក់