ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង ចំនួន ២ខ្សែ ស្ថិតក្នុងឃុំរាយប៉ាយ ស្រុកកងមាស
Wed,23 June 2021 (Time 10:08 AM)
ដោយ ៖ (ចំនួនអ្នកអាន: 307នាក់)

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរាយប៉ាយ ស្រុកកងមាស បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង ចំនួន ២ខ្សែ ប្រវែង ៤.៦០០ម៉ែត្រ ស្ថិតក្នុងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំរាយប៉ាយ និងឯកឧត្ដមអភិបាលរងខេត្ត ព្រមទាំង ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋ អ្នកទទួលផលប្រយោជន៍ ជាច្រើននាក់ ផងដែរ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ៖ «ផ្លូវបេតុងចំនួន ២ខ្សែ ប្រវែង ៤.៦០០ម៉ែត្រ ដែលត្រូវស្ថាបនា នៅក្នុងភូមិសាស្ត្រ ស្រុកកងមាស នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេង និងជាប្រវត្តិសាស្រ្ត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនជាកាដូ សម្រាប់ប្រជាពលរដ្ឋយើងទាំងអស់គ្នា នៅទីនេះ ដែលបានទន្ទឹងរង់ចាំ ជាយូរឆ្នាំមកហើយ»។

ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍បន្តថា ក្រៅពីនោះ សមិទ្ធផលខាងលើនេះ ក៏បានមកផ្ដើមចេញពីការយកចិត្តទុកដាក់ របស់អាជ្ញាធរមូលដ្ឋាន រហូតដល់ថ្នាក់អាជ្ញាធរខេត្ត និងក្រុមការងារចុះជួយមូលដ្ឋានស្រុកកងមាស ដែលបានរៀបចំឯកសារធ្វើការស្នើសុំទៅ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីឆ្លើយតបទៅតាមសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋយើង ហើយបានលេចចេញជារូបរាង នៅថ្ងៃនេះ។ ដូច្នេះ មិនយូរប៉ុន្មានទេ ផ្លូវបេតុងទាំង ២ខ្សែ នេះ នឹងត្រូវសាងសង់រួចរាល់ តាមស្តង់ដារបច្ចេកទេស និងប្រកបដោយគុណភាព។ ម្យ៉ាងវិញទៀត ក្រោយពីទទួលបានសមិទ្ធផលនេះហើយ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែទាំ និងប្រើប្រាស់ផ្លូវទាំងនេះ ឲ្យមានប្រយោជន៍ ជាពិសេស រាល់ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ជៀសវាងការគ្រោះថ្នាក់ដោយយថាហេតុ បង្កឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាល ខេត្តកំពង់ចាម ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការការពារខ្លួន ជៀសឲ្យផុតពីការឆ្លង នៃជម្ងឺកូវីដ ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល «៣ការពារ និង ៣កុំ» ជាពិសេស ការលាងសម្អាតដៃជាប្រចាំ ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក៏ដូចជា សេចក្ដីណែនាំនានា របស់អាជ្ញាធរ នៅក្នុងដំណាក់កាល នៃការចូលរួមទាំងអស់គ្នា ដើម្បីប្រយុទ្ធប្រឆាំង និងជម្ងឺកូវីដ ១៩ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1493 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7179 នាក់
ខែនេះ :
32314 នាក់
3 ខែនេះ :
70515 នាក់
សរុប :
772343 នាក់