ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលក្រុងសែនមនោរម្យទទួលអំណោយពីសប្បុរសជនសម្រាប់ចែកដល់កម្លាំងសមត្ថកិច្ចដែលកំពុងឈរជើងនៅតាមតំបន់បិទខ្ទប់
Thu,24 June 2021 (Time 07:46 AM)
ដោយ ៖ (ចំនួនអ្នកអាន: 317នាក់)

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១នេះ ម្ចាស់អាហាររដ្ឋានសន្តិភាព ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យរួមទាំងសប្បុរសជននានាក្នុងខេត្តមណ្ឌលគិរី បាននាំយកនូវទឹកសុទ្ធចំនួន ១០០កេស មីម៉ាម៉ាចំនួន ២៤កេស និងទឹកក្រូចចំនួន ២៤កេស ឧបត្ថម្ភជូនរដ្ឋបាលក្រុងសែនមនោរម្យ សម្រាប់ចាត់ចែងបែកចែកជូនដល់កងកម្លាំងសមត្ថកិច្ចដែលកំពុងឈរជើងនៅតាមតំបន់បិទខ្ទប់ ពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩ នៅក្នុងក្រុងសែនមនោរម្យ ។

នាឱកាសនោះ លោក ហៀក សុផាន អភិបាល នៃគណៈអភិបាលក្រុងសែនមនោរម្យ បានថ្លែងអំណរគុណចំពោះម្ចាស់អាហាររដ្ឋានសន្តិភាព សប្បុរសជនជាអាជីវករនៅក្នុងក្រុងសែនមនោរម្យ ដែលបានឧបត្ថម្ភគាំទ្រដល់រដ្ឋបាលក្រុងសែនមនោរម្យ សម្រាប់ឧបត្ថម្ភដល់កងកម្លាំងសមត្ថកិច្ចឈរឈើងនៅតាមតំបន់បិទខ្ទប់ក្នុងកំឡុងពេលកូវីដ១៩ នេះជាការរួមចំណែកជាមួយរដ្ឋក្រុង រដ្ឋបាលខេត្ត ជាពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធទៅនឹងជំងឺកូវីដ១៩។

ជាមួយគ្នានេះ លោក អភិបាល នៃគណៈអភិបាលក្រុងសែនមនោរម្យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្ត ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ សូមទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទីតាំងណាមួយ ដែលក្រុមគ្រូពេទ្យបានកំណត់ ។

បន្ទាប់មកលោកអភិបាលក្រុងបានជូនពរដល់ម្ចាស់អាហាររដ្ឋានសន្តិភាព សប្បុរសជនជាអាជីវករនៅក្នុងក្រុងសែនមនោរម្យ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច សមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងចៀសផុតពីជំងឺកូវី១៩ ទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1374 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7060 នាក់
ខែនេះ :
32195 នាក់
3 ខែនេះ :
70396 នាក់
សរុប :
772224 នាក់