ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលរងខេត្តមណ្ឌលគិរីអញ្ជើញទទួលជំនួយជាគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនពីសប្បុរជន
Sat,26 June 2021 (Time 07:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 338នាក់)

ខេត្តមណ្ឌលគិរី ៖ លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២១នេះ បានអញ្ជើញទទួលជំនួយជាគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ពីក្រុមហ៊ុន កាហ្វេ អឹម ខេ មណ្ឌលគិរីដើម្បីចាត់ចែងបែកចែកជូនដល់កងកម្លាំងសមត្ថកិច្ចដែលកំពុងឈរជើងនៅតាមតំបន់បិទខ្ទប់បណ្តោះអាសន្នមួយផ្នែក នៅក្នុងក្រុងសែនមនោរម្យ ដែលមានអ្នកវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ក្នុងបរិបទកូវីដ-១៩ ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។

លោក សាយ ម៉េងគីម អភិបាលរងខេត្តបានថ្លែងអំណរគុណចំពោះប្រធានក្រុមហ៊ុន កាហ្វេ អឹម ខេ មណ្ឌលគិរី ដែលបានឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តសម្រាប់ឧបត្ថម្ភដល់កងកម្លាំងសមត្ថកិច្ច ដែលកំពុងបំពេញបេសកម្មនៅតាមតំបន់បិទខ្ទប់ និងចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារជំងឺឆ្លងកូវីដ-១៩ នេះ។

លោកបានបន្តថា នេះជាការបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ជាពិសេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩។ ទន្ទឹមនឹងនោះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ជាពិសេស បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ សូមទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទីតាំងណាមួយ ដែលក្រុមគ្រូពេទ្យបានកំណត់។

លោកអភិបាលរងខេត្តបានជូនពរដល់ម្ចាស់ក្រុមហ៊ុន កាហ្វេ អឹម ខេ មណ្ឌលគិរី សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច សមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងសម្ភារដែលក្រុមហ៊ុនផ្តល់ជូនរដ្ឋបាលខេត្ត រួមមាន ៖ អង្ករចំនួន១តោន ទឹកស៊ីអុីវចំនួន ២៥កេស កាហ្វេចំនួន២កេសធំ ម៉ាស់ចំនួន២កេស និងថវិកា១លានរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
227 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6675 នាក់
ខែនេះ :
31199 នាក់
3 ខែនេះ :
70363 នាក់
សរុប :
772585 នាក់