ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តតាកែវ អញ្ជើញចូលរួមចុះត្រួតពិនិត្យ ដំណើរការចាក់វ៉ាក់សាំងជូនជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី តាមបណ្តាគោលដៅមួយចំនួន នៅភូមិសាស្រ្តស្រុកសំរោង និងស្រុកបាទី
Sat,26 June 2021 (Time 08:01 AM)
ដោយ ៖ (ចំនួនអ្នកអាន: 321នាក់)

តាកែវ៖ នៅក្នុងរយះពេលពេញមួយថ្ងៃទីសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធាន ប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ព្រមទាំងជាមួយ ថ្នាក់ដឹកនាំក្រសួង ការពារ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំង ជូនដល់ មន្រ្តីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី តាមបណ្តាគោលដៅមួយ ចំនួន ក្នុងភូមិ សាស្រ្តស្រុកសំរោង និងស្រុកបាទី ។

នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា បើតាមគម្រោងផែនការ របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានប្រគល់ភារកិច្ចឱ្យដល់ កងទ័ពទទួលខុសត្រូវ ក្នុងការធ្វើសកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងនិយោជិត និងជនបរទេស ដែលរស់នៅស្នាក់នៅក្នុងភូមិសាស្ត្រខេត្តដែលមានហានិភ័យទាំង ៥ រួមមានខេត្តព្រះសីហនុ-កំពង់ស្ពឺ-ខេត្តតាកែវ-ខេត្តកំពង់ចាម និងខេត្តស្វាយរៀង ដែលត្រូវទទួលការ ចាក់វ៉ាក់សាំង ចំនួនសរុបប្រមាណ ១លាន ២សែន ៤ម៉ឺន ៤១២នាក់ ក្នុងនោះកងទ័ពទទួលខុសត្រូវ ចាក់ប្រមាណជា ៨សែន ៣ម៉ឺន ៩ពាន់ ៦៨៥នាក់ សុខាភិបាលតាមបណ្ដាខេត្ត ទទួលខុសត្រូវចាក់ ប្រមាណជា ៤សែន ៧២៧នាក់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក្នុងនាមប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃគ្រប់ព្រះអង្គ សូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលសម្តេច ខិតខំរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់យើង និងបានដាក់ចេញវិធានការចុះ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ពិសេសថ្ងៃនេះសម្តេចបានដឹកនាំចាត់ចែងកងកម្លាំងចេញ ធ្វើសកម្ម ភាពដោយផ្ទាល់ គឺចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខេត្តតាកែវ ក្នុងនាមអាជ្ញាធរខេត្ត បានធ្វើកិច្ចសហ ការជាមួយក្រុមការងារចាក់វ៉ាក់សាំង ព្រមទាំងបានដាក់ចេញនូវផែនការលម្អិត ចាត់ចែងអញ្ជើញ បងប្អូនប្រជាពលរដ្ឋឱ្យពួកគាត់មកតាមការចាត់ចែងរបស់អាជ្ញាធរ ដើម្បីមានសណ្តាប់ធ្នាប់ អនុវត្ត វិធានការណ៍ ៣.ការពារ និង៣.កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ប្រសិនបើប្រជាពលរដ្ឋមកតាមការរៀបចំរបស់អាជ្ញាធរ វាអាចជួយពន្លឿនដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន ព្រោះបេសកកម្មរបស់កងយោធពល ខេមរភូមិន្ទ មិនមែនមានតែខេត្តតាកែវមួយទេ មានរាជធានី ខេត្តទាំង២៥ ត្រូវបន្តបេសកកម្ម ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដូច្នេះគោលដៅនីមួយៗត្រូវខិតខំសហការគ្នា ដើម្បីឱ្យបេសកកម្ម ចាក់វ៉ាក់សាំងបានលឿន ហើយវ៉ាក់សាំងបានជ្រាបចូលក្នុងខ្លួនប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
279 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6727 នាក់
ខែនេះ :
31251 នាក់
3 ខែនេះ :
70415 នាក់
សរុប :
772637 នាក់