ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះត្រួតពិនិត្យរឹបបន្តឹង និងសួរសុខទុក្ខក្រុមការងារដែលបានឈរជើងនៅគោលដៅព្រំប្រទល់រវាងខេត្តមណ្ឌលគិរីនឹងខេត្តរតនគិរី
Sun,27 June 2021 (Time 03:33 PM)
ដោយ ៖ (ចំនួនអ្នកអាន: 416នាក់)

ខេត្តមណ្ឌលគិរី៖ ដើម្បីរឹបបន្តឹងក្នុងការទប់ស្កាត់ការរីរាលដាល នៃជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរ ដោយ លោក សាយ ម៉េងគីម អភិបាលរងខេត្ត លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចស្រុកកោះញែក បានអញ្ជើញចុះត្រួតពិនិត្យរឹបបន្តឹង និងសួរសុខទុក្ខក្រុមការងារដែលបានឈរជើងនៅគោលដៅព្រំប្រទល់រវាងខេត្តមណ្ឌលគិរីនឹងខេត្តរតនគិរី រួមមាន៖ កម្លាំងសមត្ថកិច្ចនគរបាល កម្លាំងកងរាជអាវុធហត្ថ និងមន្រ្តី នៃមន្ទីសុខាភិបាល ប្រចាំការជាប្រចាំនៅទីនោះ ស្ថិតនៅក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ដើម្បីធ្វើការត្រួតពិនិត្យ និងរឹបបន្តឹង ការវាស់ដំដៅ បាញ់អាល់កុល និងជេល ទៅលើការចរាចរអ្នកធ្វើដំណើរចេញចូលក្នុងខេត្តមណ្ឌលគិរី ។

ក្នុងការចុះពិនិត្យ និងសួរសុខទុក្ខក្រុមការងារដែលប្រចាំការនៅចំណុចខាងលើ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បាននាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន៖ អង្ករចំនួន ២០០គីឡូក្រាម មីចំនួន ១០កេះ ទឹកសុទ្ធចំនួន ៤យួរ ទឹកត្រីចំនួន ២យួរ ទឹកស៉ីអ៉ីវចំនួន ២យួរ និងថវិកាចំនួន ២.០០០.០០០រៀល ក្នុងនោះ ឧបត្ថម្ភជូនកងកម្លាំងសមត្ថកិច្ចចំនួន ១.០០០.០០០រៀល និងមន្រ្តីសុខាភិបាលចំនួន ១.០០០.០០០លានរៀល។

នាឱកាសនោះដែរ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់មកឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើរដល់ក្រុមគោលដៅដែលធ្វើការត្រួតពិនិត្យជំងឺកូវីដ១៩ ត្រូវបន្តយកចិត្តទុកដាក់ធ្វើការត្រួតពិនិត្យទៅលើអ្នកធ្វើដំណើរចេញចូល ដោយធ្វើការវាស់កំដៅ បាញ់អាល់ ជេល និងស្កេនខ្យូអកូដ បើពិនិត្យទៅឃើញមានការសង្ស័យមានជំងឺកូវីដ១៩ ត្រូវយកសំណាករបស់ពួកគាត់ទៅធ្វើការត្រួតពិនិត្យ និងធ្វើចត្តាឡីស័កពួកគាត់ចំនួន ១៤ថ្ងៃ នៅកន្លែងដែលអាជ្ញាធរបានរៀបចំមណ្ឌលធ្វើចត្តាឡីស័ក៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1386 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7072 នាក់
ខែនេះ :
32207 នាក់
3 ខែនេះ :
70408 នាក់
សរុប :
772236 នាក់