ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ក្នុងក្រុងសែនមនោរម្យ
Sun,27 June 2021 (Time 08:20 AM)
ដោយ ៖ (ចំនួនអ្នកអាន: 339នាក់)

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរីអមដំណើរដោយ លោក សាយ ម៉េងគីម អភិបាលរងខេត្ត លោកលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោក ហែម ប៊ូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចុះជួបសំណេះសំសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងក្រុងសែនមនោរម្យ បន្ទាប់ពីបានរកឃើញមានអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍ ២០កុម្ភៈ។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា៖ ដោយអនុវត្តទៅតាមការណែនាំក្រសួងសុខាភិបាល ក៏ដូចរាជរដ្ឋាភិបាលកម្ពុជាឱ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ក្នុងនាមអាជ្ញាធរខេត្តត្រូវធ្វើការបិទខ្ទប់នៅតាមតំបន់ដែលមានវិជ្ជមានជំងឺកូវីដ១៩ ដើម្បីគ្រប់គ្រងស្ថានការនេះកុំឱ្យមានការរីករាលបន្តទៀត ។ ដូច្នេះសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមមានការអត់ធ្មត់ និងយោគយល់ដល់រដ្ឋបាលខេត្តដែលបានធ្វើការបិទខ្ទប់នៅក្នុងតំបន់ដែលបងប្អូនរស់នៅ។

ឯកឧត្តម អភិបាលខេត្តបន្តថា មកទល់ពេលនេះរដ្ឋបាលខេត្តមណ្ឌលគិរី បានគ្រប់គ្រង់ស្ថានការការឆ្លងរីករាលដាលជំងឺកូវីដ១៩ដោយមានការថយចុះនៃការចម្លង ទន្ទឹមនោះសូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្ត ៣កុំ ៣ការពារ ២ចូលរួមតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

បន្ទាប់មកឯកឧត្តម បានជូនពរដល់បងប្អូនប្រជាពលរដ្ឋ សូមមានសុខភាពល្អ សមប្រកបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀង ឃ្លាតឡើយ និងសូមឱ្យចៀសផុតពីជំងឺកូវីដ១៩។ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ ខាងលើ ឯកឧត្តម អភិបាលខេត្តបាននាំយកនូវសម្ភារមួយចែកជូនផងដែរ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១ដប ទឹកស៉ីអ៉ីវ ១ដប ប្រេងឆា ១ដប អំបិន ១គីឡូក្រាម ស្ករ ១គីឡូក្រាមនិងម៉ាស ១ប្រអប់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1202 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6888 នាក់
ខែនេះ :
32023 នាក់
3 ខែនេះ :
70224 នាក់
សរុប :
772052 នាក់