រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកជំងឺកូវីដ ចំនួន២៦នាក់ ក្នុងនោះពលករមកពីប្រទេសថៃ ១២នាក់
ខេត្តកំពង់ធំ ៖ រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៦នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត។
រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺដែលរកឃើញទាំង២៦នាក់ខាងលើនេះ គឺមានពលករមកពីប្រទេសថៃ ចំនួន១២នាក់ផងដែរ។
ជាថ្មីម្តងទៀត រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ឱ្យបានត្រឹមត្រូវ៕