ខេត្តមណ្ឌលគិរី ៖ តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៦ មិថុនា ឆ្នំា២០២១ បានសម្រេចចោទប្រកាន់ជនសង្ស័យដែលឃុបឃិតគ្នាបង្កើតបទល្មើសព្រៃឈើនៅតំបន់ អូរហ៊ុច ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ជនជាតិវៀតណាមចំនួន២នាក់ រួមមាន ៖ ១-ឈ្មោះ ប៉ិក (គេចខ្លួន), ២-ឈ្មោះ ជី (គេចខ្លួន) និង បក្ខពួកពីបទកាប់ប្រមូលដឹកជញ្ជូនធនធានធម្មជាតិនាំចេញផលអនុផលព្រៃឈើដែលគ្មានអាជ្ញាបណ្ណចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយលបលាក់។ ក្នុងនោះអយ្យការបន្តសម្រេចចោទប្រកាន់ជនសង្ស័យដែលឃុបឃិតគ្នាបង្កើតបទល្មើសព្រៃឈើនៅតំបន់អូរហ៊ុចរួមមាន ៖ ១. ឈ្មោះ អ៊ុក ណាខៃ, ២. ឈ្មោះ ឡឹក ញែក, ៣. ឈ្មោះ វ៉ាន់ ចន្ធារី, ៤. ឈ្មោះ លាង ភារ័ត្ន, ៥. ឈ្មោះ ព្រំ វណ្ណៈ, ៦. ឈ្មោះ ផាត់ សុខឡេង, ៧. ឈ្មោះ អ៊ាង ចានឌី, ៨. ឈ្មោះ ផន សុផល ពីបទរួមគំនិតក្នុងអំពើនាំចេញ ផលអនុផលព្រៃឈើដែលគ្មានអាជ្ញាបណ្ណធ្វើសកម្មភាពទាំងឡាយណា ដើម្បីធ្វើអន្តរាគមន៍ផ្តល់ការអនុញ្ញាត ដោយផ្ទាល់ និងដោយប្រយោលជួយយដល់អាជីវកម្មព្រៃឈើ ជួយសម្រួលក្នុងការចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលាក់ និង៩. ឈ្មោះ ដួង ចាន់វីរៈ។ ជនសង្ស័យទាំង៩ខាងលើត្រូវបានតំណាងអយ្យការស្នើសុំឃុំខ្លួន។ ចំណែក១០. ឈ្មោះ ម៉ែន ធឹម ជាអ្នកបើកបររថយន្តរបស់បញ្ជាការវិ ស្វកម្មមិនចូលខ្លួនមកបំភ្លឺ ហើយក៏ត្រូវចោទប្រកាន់ពីបទចាត់វិធានការសំដៅរារាំងការអនុវត្តច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា