ព្រឹកថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលក្រុង លោក ហៀក សុផាន អភិបាល នៃគណៈអភិបាលក្រុង បានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលសង្កាត់ មេភូមិ និងកងកម្លាំងនគរបាល នៃស្នងការរដ្ឋាននគរបាលខេត្ត បាននាំយកគ្រឿងឧបភោគ បរិភោគផ្តល់ជូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្ន ចំនួន ៤៣គ្រួសារ ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ក្នុង០១គ្រួសារទទួលបានរួមមាន ៖១- អង្ករ ចំនួន ១៥គីឡូ ២- មី ចំនួន ១កេស ៣- ត្រីខ ចំនួន ១យួរ ៤- ទឹកត្រី ចំនួន ១ដប ៥- ប្រេងឆា ចំនួន ១ដប ៦- ប៊ីចេង ចំនួន ១កញ្ចប់ ៧- ស្ករស ចំនួន ១គីឡូ ៨- អំបិល ចំនួន ១គីឡូ ៩- នំកញ្ចប់ ចំនួន ១កញ្ចប់ ១០- ម៉ាស់ ចំនួន ១ប្រអប់ដែលទទួលបានពីការចូលរួមជួយគាំទ្រឧតត្ថម្ភ ពីសប្បុរស់ជន ចំនួន ១៧នាក់ ក្នុងនាមរដ្ឋបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សូមប្រសិទ្ធិពរជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈសុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា