នាព្រឹកថ្ងៃអង្គារទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ព្រះសង្ឃ ក្នុងភូមិសាស្ត្រក្រុងបាវិត ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ។អញ្ជើញចូលរួមក្នុងពិធីនេះ មានឯកឧត្ដមឧត្ដមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស ឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកអភិបាលក្រុងបាវិត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងនាពេលនេះ គឺជាការគិតគូរក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនប្រជាពលរដ្ឋឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ជាពិសេសវ៉ាក់សាំងអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ មិនមានហានិភ័យដល់អាយុជីវិតនោះឡើយ។ឯកឧត្តមអភិបាលខេត្តបានបន្តថា ដំណើរការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀង នាថ្ងៃនេះ មានចំនួន ៣ក្រុង-ស្រុក រួមមាន៖ (១) ក្រុងបាវិត មានចំនួន ២ទីតាំង ទទួលខុសត្រូវចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យ នៃក្រសួងការពារជាតិ (២) ស្រុកកំពង់រោទិ៍ មានចំនួន ១០ទីតាំង ទទួលខុសត្រូវចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និង(៣)ស្រុករំដួល មានចំនួន ៨ទីតាំង ទទួលខុសត្រូវចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។ ជាមួយនេះ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្ដមអភិបាលខេត្ត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ជូនវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ព្រមទាំងបានចាត់កងយោធពលខេមរភូមិន្ទ ចុះមកចាក់ជូនប្រជាពលរដ្ឋនាឱកាសនេះ។ ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត បានស្នើឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ត្រូវចូលរួមសហការអនុវត្តកិច្ចការដ៏មានសារៈសំខាន់នេះ ឲ្យមានដំណើរការល្អ មានសណ្ដាប់ធ្នាប់ និងប្រកបដោយប្រសិទ្ធភាព និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលចាក់វ៉ាក់សាំង ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ពិសេសវិធានការ ៣ការពារ ៣កុំ។ក្នុងឱកាសនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ មានប្រសាសន៍ថា នេះជាថ្ងៃទីមួយ នៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្រុងបាវិត ដែលប្រព្រឹត្តទៅដោយមានការសហការជាមួយរដ្ឋបាលខេត្ត-ក្រុង ព្រមទាំងអាជ្ញាធរពាក់ព័ន្ធដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមកចាក់វ៉ាក់សាំងតាមលំដាប់លំដោយរបស់ក្រុមគ្រូពេទ្យបានរៀបចំជូន។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានអំពាវនាវប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម។ ចំពោះប្រជាពលរដ្ឋដែលដល់វេនមកទទួលវ៉ាក់សាំង ត្រូវអញ្ជើញមកទទួលវ៉ាក់សាំងដូសទី១ ដោយយកឯកសារមកជាមួយមានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ឬឯកសារពាក់ព័ន្ធនានា ម្យ៉ាងទៀតក្រោយទទួលបានវ៉ាក់រួចត្រូវតែបន្តប្រកាន់ខ្ជាប់នូវវិធានការ "៣ការពារ ៣កុំ" របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។ ឯកឧត្តមបន្តថា ការគិតគូដ៏ឈ្លាសវ៉ៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់វ៉ាក់សាំង និងបានចាត់ឲ្យកងយោធពលខេមរភូមិន្ទចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ កម្មករ ព្រះសង្ឃដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅនៅថ្ងៃនេះ និងជំហានបន្តបន្តបន្ទាប់ទៀតនៅពេលខាងមុខ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល និងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដើម្បីទប់ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច វិលទៅរកភាពដើមវិញនាពេលខាងមុខ។ បន្ទាប់ពីចប់កម្មវិធីបើក និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងយុទ្ធនាការចាក់វ៉ាក់សាំង នៅក្រុងបាវិត ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ក៏បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យនៅតាម ទីតាំង ចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់រោទិ៍ និងស្រុករំដួល ខេត្តស្វាយរៀង ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា