ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង រួមនឹងមន្ទីរជំនាញអញ្ជើញចុះពិនិត្យ និងផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅរោងមួយកន្លែង ក្នុងស្រុកកំពង់ត្រឡាច
Wed,30 June 2021 (Time 07:42 AM)
ដោយ ៖ (ចំនួនអ្នកអាន: 333នាក់)

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នេះឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត លោក សោម សុីណាត ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រាច បានអញ្ជើញចុះពិនិត្យមើលពីការរៀបចំនូវឧបករណ៍ និង ផ្សព្វផ្សាយវិធានការរបស់រដ្ឋបាលខេត្ត ក្រសួងសុខាភិបាល និង អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដល់កម្មករ កម្មការិនី អ្នកបើកបរ នៅក្នុងរោងចក្រ ហឺរ៉ាយហ្សិន អៅដរ ខេមបូឌាស្ថិតនៅក្នុងស្រុកកំពង់ត្រកំពង់ត្រឡាចដើម្បីការពារខ្លួនជៀសផុតពីជំងឺកូវីដ១៩។

លោក សោម សុីណាត ប្រធានមន្ទីរការងារបានបញ្ជាក់ថាគ្រប់បណ្តារោងចក្រ សហគ្រាសនៅក្នុងខេត្តបានរួមអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត និងអនុវត្តនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ក្នុងការ ការពារទប់ស្កាត់កុំអោយមានការរីករាលដាលនៃជម្ងឺកូវីដ១៩ ដោយមានការបំពាក់នូវឧបករណ៍ស្គេនកំដៅ ដបទឹកអាល់កុលនិងកន្លែងលាងសម្អាតដៃសម្រាប់កម្មករ កម្មការីនីពេលចូលបំពេញការងារ។

ឯ្ឧត្តមវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា រាល់ការអនុវត្តទៅបច្ចេកទេស និង វិធានការនានារបស់ក្រសួងសុខាភិបាលបានត្រឹមត្រូវ ដូចជាកាលាងសំអាតដៃឲ្យបានញឹកញាប់ជាប់ ការក្សាគំលាតសុវត្ថិភាព ពាក់ម៉ាស់ គឺពិតជាអាចទប់ស្កាត់បានការចម្លងនៃជំងឺកូវីដ១៩នេះ ប្រកប ដោយប្រសិទ្ធភាពផងដែរ ដូចនេះម្ចាស់រោងចក្រសហគ្រាសត្រូវតែអនុវត្តឱ្យបានតឹងរឹងបំផុត។

ឯកឧត្តម អម សុភា អភិបាលរងខេត្ត មានប្រសាសន៍ថាបច្ចុប្បន្នជំងឺកូវីដ១៩ មិនទាន់មានការថយចុះនៅឡើយ ដើម្បីជៀសផុតពីការឆ្លង សូមបងប្អូនកម្មករ និយោជក ត្រូវតែបន្តការពារអោយបានខ្ជាប់ខ្លួន។ ឯកឧត្តមបានបន្តថាក្រោយពីចុះត្រួតពិនិត្យនៃការអប់រំផ្សព្វផ្សាយវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានាសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ការរាលដាលនៃជម្ងឺកូវីដ១៩កន្លងមក ដល់កម្មករ កម្មការនី អ្នកបើកបរ និយោជកនៅរោងចក្រហឺរ៉ាយហ្សិន ពិនិត្យឃើញថា កម្មការនី អ្នកបើកបរ និយោជក យល់ដឹងអនុវត្តន៍បានល្អ។

ក្នុងឱកាសនោះឯកឧត្តម អម សុភា ក៏ បានអំពាវនាវដល់កម្មករ កម្មការិនីនិងអ្នកបើករថយន្តដឹកកម្មករក្រោយពីការផ្សព្វផ្សាយរបស់អាជ្ញាធរខេត្ត និងវិធានការរបស់ក្រសួងសុខាភិបាល និង អនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារនិង៣កុំត្រូវអនុវត្តអោយបានជាប់ជាប្រចាំដើម្បីខ្លួនយើង ក្រុមគ្រួសារនិងអ្នកជិតខាងជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
136 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
6584 នាក់
ខែនេះ :
31108 នាក់
3 ខែនេះ :
70272 នាក់
សរុប :
772494 នាក់