ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្តពង្រឹងសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈទូទាំងខេត្ត
Fri,04 June 2021 (Time 06:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 343នាក់)

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តត្បូងឃ្មុំ។

ក្នុងកិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក-នាយករងសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដែលធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្ត និងតាមប្រព័ន្ធវីដេអូអនឡាញ ZOOM។

កិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដាក់ចេញវិធានការមួយចំនួន ទៅដល់អ្នកពាក់ព័ន្ធទាំងអស់សហការគ្នា អនុវត្តន៍ឲ្យមានប្រសិទ្ធភាពទៅតាម ផែនការការពារត្រៀមរៀបចំពិធីបុណ្យខួបលើកទី៤៤ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងផែនការត្រៀមការពារសន្តិសុខសណ្តាប់ធ្នាប់ពេលបោះឆ្នោតសាកល្បង នាពេលខាងមុខ។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានកោតសរសើរអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញភារកិច្ចការងារទាំងយប់ទាំងថ្ងៃ ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងខេត្តត្បូងឃ្មុំ។

ជាមួយនឹងការបំពេញការងារបានយ៉ាងល្អនាពេលកន្លងមកហើយនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការក្រើនរំលឹក និងដាក់ចេញវិធានការមួយចំនួន បន្ថែមទៀត ដើម្បីពង្រឹងការងារកាន់តែមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ ធានាដល់ការទប់ស្កាត់ការឆ្លងរាលដាលចូលក្នុងសហគមន៍ក្នុងខេត្តត្បូងឃ្មុំ ដោយចាត់ឲ្យគណៈគណៈកម្មការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ថ្នាក់ខេត្ត-ស្រុក អភិបាលក្រុងស្រុក មន្ទីរជំនាញ និងអាជ្ញាធររួមគ្នាត្រូវអនុវត្តន៍ឲ្យខានតែបាន។

បន្ថែមពីនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានណែនាំត្រូវបន្តផ្សព្វផ្សាយនូវរាល់វិធានការបង្ការទប់ស្កាត់ការឆ្លងបន្តនៃជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ បន្តធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ ពិសេសភូមិឃុំ-សុវត្ថិភាព និងចាំទទួលរាល់សំណើរពលរដ្ឋយកទៅដោះស្រាយ បង្ក្រាបរាល់បទល្មើសទាំងអស់ក្នុងភូមិសាស្ត្រខេត្ត ដើម្បីធានាសុខសុវត្ថិភាពក្នុងមូលដ្ឋាន ពិសេសបទល្មើសនេសាទខុសច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1479 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7165 នាក់
ខែនេះ :
32300 នាក់
3 ខែនេះ :
70501 នាក់
សរុប :
772329 នាក់