ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនដើម្បីចូលរួមចំណែកក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងងគ្រប់គ្រងជំងឺកូវីដ-១៩
Fri,04 June 2021 (Time 06:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 307នាក់)

ព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។

អំណោយដែលបានប្រគល់ជូនមករដ្ឋបាលខេត្តព្រះសីហនុរួមមាន៖
១.ក្រុមហ៊ុន SHOU MING KE JI YUAN Co.Ltd ឧបត្ថម្ភថវិកាចំនួន ៣០.០០០ ដុល្លារអាមេរិក
២.ក្រុមហ៊ុន Won Majestie (Cambodia) Co.Ltd ឧបត្ថម្ភថវិកាចំនួន ២០.០០០ ដុល្លារអាមេរិក
៣.សាស្រ្តាចារ្យបណ្ឌិត ចាន់ សំអាន និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ៤០០.០០០ រៀល អង្ករ ៥០០គីឡូក្រាម ម៉ាស់ ១កេស ត្រីខ ១២យួរ ទឹកស៊ីអ៉ីវ ១០យួរ មី ១កេសធំ ទឹកបរិសុទ្ធ ៣០កេស
៤.លោក XIAO HUI នាយកក្រុមហ៊ុន E-GETS TECHNOLOGY CO.,LTD ឧបត្ថម្ភម្ហូបអាហារចំនួន ៨០០ ប្រអប់ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមហ៊ុន SHOU MING KE JI YUAN Co.Ltd ក្រុមហ៊ុន Won Majestie (Cambodia) Co.Ltd សាស្រ្តាចារ្យបណ្ឌិត ចាន់ សំអាន និងលោកស្រី និងលោក XIAO HUI នាយកក្រុមហ៊ុន E-GETS TECHNOLOGY CO.,LTD ដែលបាននាំយកថវិកា សម្ភារៈ និងម្ហូបអាហារ មកឧបត្តម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់មន្ត្រីជួរមុខនៅតាមគោលដៅ ក្នុងក្រុងព្រះសីហនុ ការនាំយកអំណោយមកឧបត្ថម្ភដល់រដ្ឋបាលខេត្តនាពេលនេះ សរបញ្ជាក់ពីទឹកចិត្តការចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសហគមន៍ក្នុងក្រុង នៃខេត្តព្រះសីហនុ ម្យ៉ាងទៀតក៏ជាសកម្មភាពចូលរួមនៃការចែករំលែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកសម្រាប់ប្រើប្រាស់បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ព្រោះជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងរាតត្បាតធ្ងន់ធ្ងរក្នុងសហគមន៍មួយចំនួនក្នុងក្រុងព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា ក្រុមហ៊ុន រោងចក្រ សហគ្រាស លោកឧកញ៉ា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសប្បុរស ជនបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបង្ការ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: បន្តទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1508 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
7194 នាក់
ខែនេះ :
32329 នាក់
3 ខែនេះ :
70530 នាក់
សរុប :
772366 នាក់