ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង ៣បន្ទប់ នៅក្នុងភូមិរលៀក ឃុំកំពង់ដំរី ស្រុកឆ្លូង
Fri,04 June 2021 (Time 06:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 365នាក់)

ព្រឹកថ្ងៃសុក្រទី០៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេតត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារបឋមសិក្សា១ខ្នង ៣បន្ទប់ ដែលជាជំនួយរបស់អង្គការសប្បុរសជនជប៉ុន ស្ថិតនៅក្នុងភូមិរលៀក ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

មានប្រសានស៍ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះចំពោះកិច្ចខំប្រឹងប្រែង និងសហការដ៏ល្អរបស់អាជ្ញាធរខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត ជាមួយដៃគូអភិវឌ្ឍ ជាពិសេសអង្គការសប្បុរសជនជប៉ុន ដែលបានចូលរួមគាំទ្រអភិវឌ្ឍន៍ និងលើកកំពស់គុណភាពអប់រំ តាមរយៈការផ្តល់នូវអគារសិក្សាជាច្រើន ជាពិសេសតាមតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយនូវមធ្យោបាយមកសិក្សា និងជាការបង្វិតសេវាអប់រំឲ្យកាន់តែកៀកនឹងមូលដ្ឋានប្រជាពលរដ្ឋ ដែលស្របទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ នឹងបានអំពាវនាវដល់ដៃគូអភិវឌ្ឍ សហគមន៏មូលដ្ឋាន និងសប្បុរសជននានា ឲ្យជួយចូលរួមគាំទ្របន្ថែមនៅតំបន់ផ្សេងៗទៀត នៅក្នុងខេត្តក្រចេះ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

ឯកឧត្តមបន្ថែមថា ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកំណត់នូវគោលនយោបាយអាទិភាព និងការអភិវឌ្ឍប្រទេសជាតិ ហើយនយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាលបច្ចុប្បន្នកាល ក៏ដូចជាអនាគតកាលសម្រាប់ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើន។ ដោយឡែកការអប់រំជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពធំៗទាំងបួនរបស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព និងគុណធម៌ ដើម្បីបម្រើឲ្យតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ក្នុងនោះដែរ ឯកឧត្តមក៏បានណែនាំដល់ក្រុមជាងសំណង់ទាំងអស់ ត្រូវធ្វើយ៉ាងណាសាងសង់អគារសាលារៀននេះបានរឹងមាំ ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីប្រើប្រាស់បានយូរអង្វែង មិនតែប៉ុណ្ណោះសាលារៀន១ខ្នងនេះ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដ៏សំខាន់សម្រាប់ក្មួយៗនៅជនបទ បានសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា ក្លាយខ្លួនជាទំពាំងស្នងឫស្សី នៃប្រទេសជាតិប្រកបដោយចំណេះជំនាញពិតប្រាកដ និងបានជំរុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
926 នាក់
ម្សិលមិញ :
842 នាក់
សប្តាហ៍នេះ :
6612 នាក់
ខែនេះ :
31747 នាក់
3 ខែនេះ :
69948 នាក់
សរុប :
771776 នាក់