នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ បានអញ្ជើញជួបប្រជុំជាមួយសមាគមសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈប្រព័ន្ធវីដេអូ។ក្នុងឱកាសនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានស្នើដល់សមាគម សូមជួយឧបត្ថមគាំទ្រដល់ការរៀបចំនូវមន្ទីពេទ្យមេគង្គកំពង់ចាម ឲ្យប្រែក្លាយទៅជាកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ និងជាកន្លែងសង្រ្គោះបន្ទាន់សម្រាប់អ្នកដែលមានជំងឺកូវីដ-១៩ ប្រកបដោយគុណភាពខ្ពស់។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា មន្ទីពេទ្យមេគង្គកំពង់ចាម អាចដាក់បានអ្នកជំងឺរាប់រយនាក់ ដែលជាប្រភេទអ្នកជំងឺកូវីដ-១៩ មានស្ថានភាពធ្ងន់ធ្ងរផងដែរ។ បច្ចុប្បន្នក្រុមគ្រូពេទ្យ បានព្យាបាលអ្នកជំងឺជាច្រើន ក្នុងនោះក៏មានស្រ្តីឆ្លងទន្លេ ដែលមានផ្ទុកកូវីដ-១៩ និងបានសម្រាលកូន ដោយជោគជ័យ ព្រោះមន្ទីរពេទ្យ មានឧបករណ៍ដែលមន្ទីសុខាភិបាលបានបំពាក់ជូន។ ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា ដោយសារខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ មានការកើនឡើងជាលំដាប់ ទើបរដ្ឋបាលខេត្ត បានសម្រេចយកវិទ្យាល័យមួយកន្លែងទៀត នៅក្នុងក្រុងកំពង់ចាម គឺវិទ្យាល័យ ព្រះសីហនុ រៀបចំជាកន្លែងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ឬការព្យាបាលកម្រិតបឋម ដោយបានបំពាក់គ្រែ ១.២០០គ្រែ ដែលអាចដាក់អ្នកជំងឺព្យាបាលនៅទីនោះផងដែរ។គួរបញ្ជាក់ថា៖ ចាប់តាំងពីឆ្នាំ២០០៩ សមាគមនសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានជួយគាំទ្រដល់សកម្មភាពមនុស្សធម៌ និងវិស័យសុខាភិបាលក្នុងខេត្តកំពង់ចាម ក្នុងទំហំទឹកប្រាក់ប្រមាណជាង ២លានដុល្លារួចមកហើយ។ ហើយក្នុងឆ្នាំ២០២១នេះ សមាគម បានបន្តជួយវិស័យសុខាភិបាល ទូទាំងខេត្ត ដោយបានពង្រីកវិសាលភាពជំនួយក្រុង-ស្រុកទាំង១០របស់ខេត្តកំពង់ចាម ក្នុងគម្រោងកែលម្អ និងបំពាក់សម្ភារៈបរិក្ខានៅតាមមន្ទីរពេទ្យបង្អែកស្រុកបន្ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា